ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទូកកម្ពុជានៅកូរ៉េខាងត្បូង ប្រារព្ធពិធីរំលឹកខួបលើកទី៦៧ រួចហើយមានរៀបចំដាល់អំបុកអបអរសាទរថែមទៀត

80

ភ្នំពេញ៖កាលពីថ្ងៃទី៨ខែវិច្ឆិកា​ ឆ្នាំ២០២០​ លោកឡុង ឌីម៉ង់ឯកអគ្គរាជទូត​នៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅសាធារណះរដ្ឋកូរ៉េ និងសហការី​ បានប្រារពពិធីអបអរសាទរ​ ខួបអនុស្សាវរីយ៏លេីកទី៦៧​ ទិវាបុណ្យឯករាជ្យជាតិ​ និងខួបកំណេីតកងយោធពលខេមរភូមិន្ទ​ នៅមជ្ឍមណ្ឌលវប្បធម៌ខ្មែរ នៅទីក្រុងអានសាន​ ដោយមានមន្ត្រីរាជការស្ថានទូត​ និងក្រុមគ្រួសារ​ និសិត្ស​ អនិកជនខ្មែររស់នៅកូរ៉េ​ ពលករ​ ពលការនី​ និងភ្ញៀវជនជាតិកូរ៉េចូលរួមប្រមាណជាង៨០នាក់។

កម្មវិធីខាងលើក៏បានរៀបចំបញ្ចាំងនូវវីដេអូឯកសារស្ដីពីការតស៊ូដណ្ដើមឯករាជ្យជាតិ រំលឹកអំពីប្រវត្តិសាស្ត្រកម្ពុជាអំពីការតស៊ូរបស់បុព្វបុរស ការបង្រួបបង្រួមជាតិ រហូតទទួលបានសន្ដិភាពពេញលេញដូចបច្ចុប្បន្ន និងបានរៀបចំឲ្យអង្គពិធីទាំងមូលចូលរួមច្រៀងចម្រៀងបទ ពង្សាវតារខ្មែរ ជនជាតិខ្មែរ និងបទដែនដីខ្មែរ ដោយពរពេញដោយក្ដីរំភើប រំជើបរំជួល។

ជាមួយគ្នានេះ​ លោកឯកអគ្គរាជទូត​ និងសហការី​ ព្រមទាំងភ្ញៀវជាតិ​ និងអន្តរជាតិ​ ក៏បានប្រារពពិធីដាល់អំបុក និងអកអំបុក បង្ហាញពីវប្បធម៍ខ្មែរ ប្រកបដោយភាពរីករាយ ដោយគោរពតាមវិធានការសុវត្ថិភាពរបស់អាជ្ញាធរដើម្បីបង្កាទប់ស្កាត់នៃការរីករាលដាលនៃមេរោគកូវីដ១៩៕

អត្ថបទដែលជាប់ទាក់ទង