ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បង្ក្រាបបទល្មើសនេសាទខុសច្បាប់ លូ​ស្បៃ​មុង នៅចំណុចបឹងB6

164


ខេត្តកំពង់ចាម ៖ ការចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ លូ​ស្បៃ​មុង​ រ៉ាវ របាំង​ព្រួល​​ធ្វើឡើងនៅចំណុចបឹងB6 ស្ថិតក្នុងស្រុកកងមាស ខេត្តកំពង់ចាម ដោយកម្លាំងអធិការ ដ្ឋាននគរបាលស្រុកកងមាស សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលអង្គរបានខ្ចៅរកាអារ និងក្រុមប្រឹក្សាឃុំខ្ចៅ ។

នៅ​ថ្ងៃ​ទី​៥ ខែ​សីហា ឆ្នាំ​២០១៨ កម្លាំង​ជំនាញ​អធិការដ្ឋាន​នគរបាល​ស្រុក​កងមាស ​សហការ​ជាមួយ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​អង្គរ​បាន ខ្ចៅ រកាអារ ក្រុមប្រឹក្សា​ឃុំ​ខ្ចៅ និង​ប្រជាពលរដ្ឋ​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់​ចំណុច​បឹង​B៦ ស្រុក​កងមាស ខេត្ត​កំពង់ចាម ជា​លទ្ធផល​សមត្ថកិច្ច​យើង​បង្ក្រាបបាន លូ​ស្បៃ​មុង​ចំនួន​២៧​មាត់ រ៉ាវ​ចំនួន​២៨​មាត់ របាំង​ព្រួល​ចំនួន​១.៦៥០​ម៉ែត្រ ​និង​លែង​កូន​ត្រី​ចូលក្នុង​បឹង​ធម្មជាតិ​វិញ ​ចំនួន​ប្រហែល​៥២០​គីឡូក្រាម ។

លោកអធិការអះអាងថា ​ករណី​បង្ក្រាប​នេះ តាម​បញ្ជា​របស់ព្រះរាជអាជ្ញាសាលាដំបូងខេត្តកំពង់ចាម សមត្ថកិច្ច​បង្កើត​គណៈកម្មការ​ ដុត​បំផ្លាញ​ឧបករណ៍​នេសាទ​ខុសច្បាប់​ខាងលើ​ចោល ​នៅ​ជាប់​មាត់​បឹង​ខាងជើង​វត្ត​រកាអារ ស្ថិតនៅក្នុង​ភូមិ​រកាអា​រ ឃុំ​រកាអារ ស្រុក​កងមាស ៕

អត្ថបទដែលជាប់ទាក់ទង