ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ខៀវ កាញា្ញរីទ្ធ៖ តើមិត្តដឹងទេថាហេតុអី ឡេវអាវបុរសនៅខាងស្តាំ និងឡេវអាវ នារីនៅខាងឆ្វេង

81

ភ្នំពេញ៖ បើយោងតាមប្រភពព័ត៌មានពីរដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កាញ្ញារីទ្ធ បានសរសេរបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនជាផ្លូវការ នាពេលថ្មីៗនេះថា តើមិត្តដឹងទេថាហេតុអី ឡេវអាវបុរស នៅខាងស្តាំ និងឡេវអាវនារីនៅខាងឆ្វេង ? ។
លោករដ្ឋមន្រ្តីក្រសួងព័ត៌មាន បានសរ សេរថា៖ ឡេវអាវនៅខាងស្តាំពីព្រោះងាយឲ្យអ្នកដែលប្រើដៃស្តាំរុញបញ្ចូលច្រកឡេវដែលនៅខាងឆ្វេង ហើយដោយមនុស្សប្រុសជាភាគច្រើនប្រើដៃស្តាំទើបឡេវអាវត្រូវដេរនៅខាងស្តាំ ។
តែមនុស្សស្រីភាគច្រើនប្រើដៃស្តាំដែរ ហេតុអី បានដាក់ឡេវអាវខាងឆ្វេង ?
នេះគឺនៅពេលឡេវអាវត្រូវបានបង្កើតឡើងជាលើកដំបូង វាមានតម្លៃថ្លៃ ហើយមានតែនារីក្នុងវណ្ណៈអភិជនទេដែលប្រើអាវមានឡេវ ។ នារីវណ្ណៈអភិជន មិនដែលស្លៀកពាក់ដោយខ្លួនឯងទេ តែគឺមានបម្រើជាអ្នករៀបស្លៀកពាក់ឲ្យ ។ ដោយអ្នកបម្រើឈរទល់មុខម្ចាស់ស្រី ហេតុនេះដៃស្តាំនាងស្ថិតនៅឆ្វេងដៃម្ចាស់ស្រី ហេតុនេះឡេវអាវត្រូវដាក់នៅខាងឆ្វេងដើម្បីអ្នកបម្រើងាយដាក់ឡេវបញ្ចូល ។ ហើយទម្លាប់នេះ មានតាំងពីនោះមក ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង