ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឪពុកចុង​ញៀនថ្នាំ យក​កាំបិត​ បុ័ងតោ​ អារ​កកូន​ពី​ខាងក្រោយ​ បណ្តាល​អោយ​ស្លាប់​

63

 

​សៀមរាប​៖​ ជនសង្ស័យ​ម្នាក់​ ត្រូវ​បាន​កម្លាំង​នគរបាល​ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​មនុស្សឃាត​ដោយ​ចេតនា​ នៅ​ថ្ងៃ​ទី​០៩​ ខែវិច្ឆិកា​ ឆ្នាំ​២០២០​ វេលា​ម៉ោង​០១៖០០​នាទី​ នៅ​បន្ទប់​ផ្ទះ​ជួល​ម្តុំ​ខាងក្រោយ​សាលារៀន​បន្ទាយ​ចាស់​ ស្ថិត​ភូមិ​ចុង​កៅស៊ូ​ សង្កាត់​ស្ល​ក្រាម​ ក្រុង​សៀមរាប​។​

​ជនសង្ស័យ​ឈ្មោះ​ ខឿន​ វីឡា​ ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ​ មុខរបរ​កម្មករ​សំណង់​ មានស្រុក​កំណើត​ ភូមិ​ជ្រៃ​ធំ​ ឃុំ​ជ្រៃ​ធំ​ ស្រុក​ខ្សាច់កណ្តាល​ ខេត្តកណ្តាល​ ត្រូវជា​ឪពុកចុង​បាន​យក​កាំបិត​ បុ័ងតោ​ អារ​កកូន​ពី​ខាងក្រោយ​ បណ្តាល​អោយ​ស្លាប់​ ក្រោយ​ពេល​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ​គ​ន្ឋ​បុប្ផា​ (​ជន​ស​ង្ស​យ័​ត្រូវជា​ឪពុកចុង​)​។​

​តាម​ការ​ឱ្យ​ដឹង​របស់​សាក្សី​ឈ្មោះ​ ឌឿ​ សុ​ផា​ ភេទ​ស្រី​ អាយុ​២១​ឆ្នាំ​ មុខរបរ​លក់ដូរ​ រស់នៅ​កន្លែង​កើតហេតុ​ខាងលើ​ ត្រូវជា​ម្តាយ​ក្មេង​រង​គ្រោះ​បានអោយ​ដឹង​ថា​ខណៈ​ពេល​ដែល​កំពុង​បោក​ខោអាវ​ ស្រាប់តែ​ឮ​សំឡេង​កូន​ស្រែក​ ពេល​ស្ទុះ​មក​មើល​ ក៏​ឃើញ​ប្តី​កំពុង​កាន់​កាំបិត​អារ​កកូន​ដែល​ដេក​ផ្កាប់មុខ​នៅ​លើ​គ្រែ​ ហើយ​ស្រែក​អោយ​គេ​ជួយ​ និង​យក​កូន​ទៅ​ពេទ្យ​។​ ចំណែកឯ​ជនសង្ស័យ​បាន​ជិះ​កង់​គេចខ្លួន​ តែ​ត្រូវ​សមត្ថកិច្ច​តាម​ចាប់ខ្លួន​បាន​មក​វិញ​ ហើយ​ធ្វើតេស្ត​រក​សារធាតុ​ញៀន​គឺ​វិជ្ជមាន​។​ ​បច្ចុប្បន្ន​ ជនសង្ស័យ​ និង​វត្ថុ​តាង​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ដើម្បី​អនុវត្ត​តាម​នីតិវិធី​ច្បាប់​បន្ត​ ៕

អត្ថបទដែលជាប់ទាក់ទង