ករណីឃាតកម្ម បុរសញៀនថ្នាំម្នាក់ ខឹងគូរដណ្តឹងផ្តាច់ពាក្យ យកកាំបិតចាក់ជនរងគ្រោះ ចំក្រោមឆ្អឹងជំនីរខាងស្តាំ របួសធ្ងន់ ហើយរត់គេចបាត់
កណ្តាល៖ ករណីប៉ុនប៉ងឃាតកម្ម ជនសង្ស័យជាអតីតគូរដណ្តឹងនិងគ្នាខឹងនាងផ្តាច់ពាក្យហើយនិងប្ដឹងទៅប៉ុស្តិ៍ប៉ូលិសទៀតនោះក៏ដកកូនកាំបិតចុងស្រួច ចាក់ជនរងគ្រោះ ចំក្រោមឆ្អឹងជំនីរខាងស្តាំនារីម្នាក់ បណ្តាលឲ្យលិចជ្រៅ ហូរឈាមយ៉ាងច្រើន សន្លប់លែងដឹងខ្លួន ចំណែក ជនសង្ស័យបានបោះកាំបិតចោលហើយរត់គេចខ្លួនបាត់តែម្តង។
កើតហេតុនេះកើតឡើងនៅថ្ងៃទី៨ខែវិច្ឆិកាឆ្នាំ២០២០ វេលាម៉ោង១១និង៣០ នាទី នៅចំណុចតាមផ្លូវ ភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។
ជនរងគ្រោះ១នាក់៖ឈ្មោះ កែវ មួយគីម ភេទស្រី អាយុ១៩ឆ្នាំ មានទីលំនៅភូមិសង្កាត់កើតហេតុ មុខរបរ នៅផ្ទះមានរបួសស្នាមត្រង់ក្រោមឆ្អឹងជំនី ខាងស្តាំ មានស្នាមដាច់ចូលជ្រៅ ហូរឈាម ជាទម្ងន់ សន្លប់ លែងដឹងខ្លួន។ ចំណែកជនសង្ស័យ១នាក់៖ឈ្មោះ រ៉ា បូរី ហៅទុយ ភេទប្រុស ជនជាតិខ្មែរ អាយុ២៣ឆ្នាំទីលំនៅភូមិសង្កាត់កើតហេតុ មុខរបរលក់ស្រាក្រឡុក(គេចខ្លួន)។
វត្ថុតាងចាប់យក៖ កូនកាំបិតចុងស្រួច ប្រវែង៩សង្ទីម៉ែត្រ មានប្រឡាក់ឈាម០១ ។
នគរបាលបានរៀបរាប់សភាពនៃរឿងហេតុនេះថា
មុនពេលវេលាកើតហេតុខាងលើជនសង្ស័យនិងជនរងគ្រោះ ជាអតីតគូរដណ្តឹងនិងគ្នា តែដោយសារ ជនសង្ស័យ ជាមនុស្សប្រើប្រាស់គ្រឿងញៀន ហើយធ្លាប់ វាយធ្វើបាបជនរងគ្រោះជាញឹកញាប់ ហើយជនរងគ្រោះ ក៏ធ្លាប់បានដាក់ពាក្យប្តឹង រក្សាទុកនៅប៉ុស្តិ៍ដើមមៀនទៀតផង រួចបានផ្តាច់ពាក្យទៅវិញ តែជនសង្ស័យ នៅតែមកទាក់ទងរំខាន ជនរងគ្រោះរហូត។ លុះមកដល់វេលាកើតហេតុខាងលើ ឪពុកជនរងគ្រោះបានឌុបជនរងគ្រោះ ទៅហៅជនសង្ស័យ ចេញពីផ្ទះ ហើយណាត់ជួបគ្នានៅប៉ុស្តិ៍ដើមមៀន ដើម្បីនិយាយគ្នាឲ្យបានដាច់ស្រេច តែនៅពេល ដើរតាមផ្លូវ មិនទាន់និយាយគ្នាផងស្រាប់តែជនសង្ស័យ ដកកូនកាំបិតចុងស្រួច ដែលលាក់ទុក ក្នុងចង្កេះ យកមកចាក់ជនរងគ្រោះ ចំក្រោមឆ្អឹងជំនីរខាងស្តាំបណ្តាលឲ្យលិចជ្រៅ ហូរឈាមយ៉ាងច្រើន សន្លប់លែងដឹងខ្លួន ចំណែក ជនសង្ស័យបានបោះកាំបិតចោលហើយរត់គេចខ្លួនបាត់តែម្តង។
ក្រោយកើតហេតុ កម្លាំងប៉ុស្តិ៍ដើមមៀន សហការជាមួយកម្លាំងយុត្តិធម៌ក្រុងតាខ្មៅ បានចុះដល់កន្លែងកើតហេតុនិងជួយយកជនរងគ្រោះ មកកាន់មន្ទីពេទ្យជ័យជំនះ និងកំពុងតែស្រាវជ្រាវ ដើម្បីបន្តស្វែងរក ជនសង្ស័យ យកមក ចាត់ការតាមនីតិវិធី៕