ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គីភ័យបំផ្លាញផ្ទះ អ្នកស្រុកផ្សារដើមថ្កូវ នាកណ្ដាលរាត្រី

93

 

ភ្នំពេញ៖កាលពីយប់នាថ្ងៃទី០៩​ ខែវិច្ឆិកា​ ឆ្នាំ២០២០នេះគណៈបញ្ជាការឯកភាពខណ្ឌចំការមន​ ដែលដឹកនាំដោយលោក​ ថេង​ សុថុល​ អភិបាល​ នៃគណៈអភិបាលខណ្ឌចំការមន​ដោយ បានចុះអន្តរាគមន៍បាញ់ទឹកពន្លត់អគ្គីភ័យដែលឆាបឆេះផ្ទះរបស់បងប្អូនប្រជាពលរដ្ឋអស់ចំនួន​ ០២ខ្នង​ផ្ទះ​ ស្នេីនឹង០៤គ្រួសារ​ ដែលស្ថិតនៅផ្ទះលេខ២៧,​ ២៥ ផ្លូវលេខ៤៩២ កែងផ្លូវលេខ៤៣០ សង្កាត់ផ្សារដេីមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ដោយមានរថយន្តពន្លត់អគ្គីភ័យចំនួន​ ២៥​គ្រឿង​ ក្នុងនោះរួមមាន៖
ស្នងការនគរបាលរាជធានីចំនួន​ ១៨គ្រឿងក្រសួងមហាផ្ទៃចំនួន​ ០២គ្រឿងទីក្រុងកោះពេជ្រ​ ចំនួន​ ០២គ្រឿងក្រុមហ៊ុន​ ស្រាបៀរកម្ពុជា​ ចំនួន​ ០១គ្រឿង
ហេីយទឹកប្រេីប្រាស់​អស់​ចំនួន​ ១៧ឡាន​ ពេលនេះអគ្គីភ័យខាងលេី​ បានរលត់អស់ទៅវិញទាំងស្រុងនៅវេលាម៉ោង​ ទៀបភ្លឺនាថ្ងៃទី១០ខែវិច្ឆិកា៕

អត្ថបទដែលជាប់ទាក់ទង