ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួង​ធនធានទឹក​៖ ចាប់ពី​ថ្ងៃទី​១១-១២ ខែវិច្ឆិកា នឹង​អាចមាន​ភ្លៀង​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ច្រើន និង​ថ្ងៃទី ១៥-១៧ ខែវិច្ឆិកា នឹង​អាចមាន​ភ្លៀង​ក្នុង​កម្រិត​តិច​ទៅ​មធ្យម​

80

 

​ភ្នំពេញ​៖  ចាប់ពី​ថ្ងៃទី​១១-១២ ខែវិច្ឆិកា នឹង អាចមាន​ភ្លៀង​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ច្រើន និង​ថ្ងៃទី ១៥-១៧ ខែវិច្ឆិកា នឹង​អាចមាន​ភ្លៀង​ក្នុង​កម្រិត​តិច​ទៅ​មធ្យម​។ នេះ​បើ​យោងតាម​ការផ្សាយ​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២០​។​

 

​យោង​ការសង្កេត​តាមដាន ស្ថានភាព​អាកាសធាតុ​ឃើញថា ព្យុះ​ទី​២១ ឈ្មោះ អេ​តូ ( ETAU ) បាន​នឹង​កំពុង​ធ្វើ​បន្ដដំណើរ​ឆ្ពោះ​មក​ទិស​ខាងលិច ។ តាម​ការ​ព្យាករ ព្យុះ​នេះ​នឹង​ចូលដល់​លើ​ភាគខាងត្បូង ប្រទេស​វៀតណាម និង​ភាគ​ខាងកើត ប្រទេស​កម្ពុជា​មុននឹង​ថមថយ​ឥទ្ធិពល​ជា​វិ​សម្ពាធ​និង​សម្ពាធ​ទាប​នៅ​ថ្ងៃទី​១០ ខែវិច្ឆិកា ។ ដោយឡែក​នៅលើ​សមុទ្រ​ខាងកើត​ប្រទេស​ហ្វីលីពីន កើត​នូវ​ព្យុះ​ទី​២២ ឈ្មោះ វ៉ា​ម​កូ ( VAMCO ) ។ តាម​ការ​ព្យាករ ព្យុះ​នេះ​នឹង​វិ​វត្ត​ខ្លួន​ជា​លំដាប់​ទៅជា​ព្យុះ​

​ទី​ហ្វុ​ង នៅពេល​ឆ្លង​ចូលមកក្នុង​សមុទ្រ​ចិន​ខាងត្បូង ហើយ​ដំណើរ​របស់​ព្យុះ​នេះ​នឹង​ចូល​មកដល់​លើ​ភាគ​កណ្តាល​ប្រទេស​វៀតណាម នៅ ថ្ងៃទី​១៥ ខែវិច្ឆិកា ដោយ​ថមថយ​ឥទ្ធិពល​មកជា​វិ​សម្ពាធ​ទាប​មុន នឹង ថមថយ​មកជា​សម្ពាធ​ទាប​នៅលើ​ភាគ​ឦសាន​ប្រទេស​កម្ពុជា ។​

ស្ថានភាព​បែបនេះ​ធ្វើ​ឲ្យ ៖

១-​បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្តាល ៖

– សីតុណ្ហភាព​អប្បបរមា មាន​ពី ២១-២៣ °C

– សីតុណ្ហភាព​អតិបរមា មាន​ពី ២៨-៣០ °C

​នៅ​ថ្ងៃទី ១១-១២ ខែវិច្ឆិកា នឹង​អាចមាន​ភ្លៀង​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ច្រើន ។​

​នៅ​ថ្ងៃទី ១៥-១៧ ខែវិច្ឆិកា នឹង​អាចមាន​ភ្លៀង​ក្នុង​កម្រិត​តិច​ទៅ​មធ្យម ។​

២-​បណ្តា​ខេត្ត ជាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន ៖

– សីតុណ្ហភាព​អប្បបរមា មាន​ពី ២០-២១ °C

– សីតុណ្ហភាព​អតិបរមា មាន​ពី  ២៧-២៩ °C

​នៅ​ថ្ងៃទី ១១-១២ ខែវិច្ឆិកា នឹង​អាចមាន​ភ្លៀង​ក្នុង​កម្រិត​មធ្យម​ទៅ​ច្រើន ។​

​នៅ​ថ្ងៃទី ១៥-១៧ ខែវិច្ឆិកា នឹង​អាចមាន​ភ្លៀង​-​ខ្យល់​ក្នុង​កម្រិត​មធ្យម ។​

 

៣-​តំបន់​មាត់សមុទ្រ ៖

– សីតុណ្ហភាព​អប្បបរមា មាន​ពី ២២-២៤ °C

– សីតុណ្ហភាព​អតិបរមា មាន​ពី ២៨-៣០ °C

​នៅ​ថ្ងៃទី ១១-១២ ខែវិច្ឆិកា នឹង​អាចមាន​ភ្លៀង​ក្នុង​កម្រិត​តិច​ទៅ​បង្គួរ ។​

​នៅ​ថ្ងៃទី ១៥-១៧ ខែវិច្ឆិកា នឹង​អាចមាន​ភ្លៀង​ក្នុង​កម្រិត​មធ្យម ព្រមទាំង​រលក​សមុទ្រ​អាចមាន​

​កម្ពស់​ខ្ពស់​ជា​បង្គួរ ។​

អាស្រ័យ​ស្ថានភាព​ធាតុអាកាស​ដូច​បាន​ជម្រាបជូន​ខាង​លេ​ី សូម​សាធារណៈជន​ជ្រាប​ជា​ព័ត៌មាន និង​មានការ​ប្រុងប្រយ័ត្ន ចំពោះ​បាតុភូតធម្មជាតិ​ដែល​នឹង​អាច​កេ​ី​ត​មាន​ជាយថាហេតុ​ណាមួយ​៕ សំរិត​

អត្ថបទដែលជាប់ទាក់ទង