ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផ្ទះ​ថ្មី​ចំនួន​៨​ខ្នង អំណោយ​របស់​សម្ដេច​តេ​ជោ បានប្រគល់​ជូន​ដល់​គ្រួសារ​អតីតយុទ្ធជន នៅ​ភូមិ​បា​ណង់ ឃុំ​ស្តៅ ស្រុក​រតន​: មណ្ឌល​

49

 

​បាត់ដំបង​៖ បន្ទាប់ពី​បាន​ចែក​ពូជស្រូវ​ជាង ១​ពាន់​តោន ដល់​ជនរងគ្រោះ​ដោយ​គ្រោះទឹកជំនន់​ជាង ១​ម៉ឺន​គ្រួសារ រួចមក នៅ​ថ្ងៃទី​០៩​ខែវិច្ឆិកា ឆ្នាំ​២០២០ លោក ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន និង​ជា​អគ្គលេខាធិការ​សមាគម​អតីតយុទ្ធជន​កម្ពុជា បាន​ចុះ​ប្រគល់​ផ្ទះ​ថ្មី​ចំនួន​០៨​ខ្នង បន្ថែមទៀត​ជូន​ដល់​គ្រួសារ​អតីតយុទ្ធជន​៨​គ្រួសារ ដែលមាន​ជីវភាព​ខ្វះខាត ស្ថិតនៅ​ភូមិ​បា​ណង់ ឃុំ​ស្តៅ ស្រុក​រតនៈមណ្ឌល ខេត្តបាត់ដំបង​។​

នៅក្នុង​ឱកាស​នោះដែរ លោក ទេសរដ្ឋមន្ត្រី គន់ គីម បាន​ពាំ​នាំនូវ​ប្រសាសន៍​សាកសួរ​សុខទុក្ខ និង​ការ​នឹករលឹក​ពីស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រគល់ជូន​ដល់​គ្រួសារ​អតីតយុទ្ធជន ដែលជា​និច្ចកាល​សម្តេច​ទាំងពីរ លោក​តែងតែ​យកចិត្តទុកដាក់​ចំពោះ​សុខទុក្ខ​អតីតយុទ្ធជន ដោយបាន​ឧបត្ថម្ភ​គាំពារ​ដល់​គ្រួសារ​អតីតយុទ្ធជន​ជា​បន្តបន្ទាប់​។​

ជាមួយគ្នានេះដែរ ដើម្បី​ដោះស្រាយ​ការលំបាក​របស់​អតីតយុទ្ធជន សម្តេច​តេ​ជោ ហ៊ុន សែន បានដាក់​ចេញ​នូវ​គោ​លន​យោ បាយ​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច​ស​ម្រា​ប់​សាងសង់​លំនៅឋាន និង​បង្កបង្កើនផល ព្រមទាំង​បានផ្តល់​នូវ​ថវិកា​ឧបត្ថម្ភ​ផ្សេងៗ​ទៀត​។

លោក​ទេសរដ្ឋមន្ត្រី ក៏បាន​ផ្តាំផ្ញើ​អាជ្ញាធរ​មូលដ្ឋាន​ជាពិសេស ត្រូវ​យកចិត្តទុកដាក់​ដល់​អតីតយុទ្ធជន​ដោយ​ឧស្សាហ៍​ចុះ​ជួប​ផ្ទាល់ និង​អន្តរាគមន៍​ដោះស្រាយ​បញ្ហា​ផ្សេងៗ​ឱ្យបាន​ទាន់ពេលវេលា​៕ សំរិត​

អត្ថបទដែលជាប់ទាក់ទង