ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកអភិបាលខណ្ឌចំការមន យកអំណោយ មនុស្សធម៌កាកបាទក្រហមកម្ពុជា ចែកជូនប្រជាជនរងគ្រោះដោយអគ្គីភ័យបំផ្លាញផ្ទះ

61

ភ្នំពេញ៖កាលព្រឹកថ្ងៃទី ១០ ខែ វិច្ជិកា ឆ្នាំ ២០២០នេះ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជា ខណ្ឌចំការមន ដឹកនាំដោយ លោក ថេង សុថុល ប្រធានគណៈកម្មាធិការអនុសាខា កាកបាទក្រហមកម្ពុជាខណ្ឌចំការមននិងក្រុមការងារ បានយកអំណោយមនុស្សធម៍របស់កាកបាទក្រហមកម្ពុជា ផ្តល់ជូនបងប្អូនប្រជាជនដែលរងគ្រោះដោយអគ្គីភ័យបំផ្លាញផ្ទះពួកគាត់កាលពីពេលយប់ថ្ងៃទី៩ ខែវិច្ជិកា ឆ្នាំ២០២០ ដោយមូលហេតុបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ស្ថិតនៅ សង្កាត់ផ្សារដេីមថ្កូវ ខណ្ឌចំការមន ចំនួន៦គ្រួសារ ។
នាខណៈពេលនោះដែរ លោក ថេង សុថុល អភិបាលខណ្ឌចំការមន និងជាប្រធានអនុសាខា កាកបាទក្រហមកម្ពុជាខណ្ឌចំការមនដោយមានមតិបានពាំនាំនៅការផ្តាំផ្ញើរីសាកសួរសុខទុកពីសំណាក់ ឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ និងជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្តែងនូវការចូលរួមសោកស្តាយ និងចូលរួមរំលែកនូវទុក្ខលំបាកជាមួយក្រុមគ្រួសាររងគ្រោះទាំងអស់ផងដែរ។ហើយទន្ទឹមនឹងនេះ ដែរលោកប្រធានគណៈកម្មាធិការ ក៏សូមអំពាវនាវដល់បងប្អូនប្រជាជនទាំងអស់ សូមអោយមានការប្រុងប្រយ័ត្នជានិច្ចនូវ ភ្លើងទៀន ធូប ចង្ក្រាន ហ្គាស និងវត្ថុផ្សេងៗដែលងាយឆាបឆេះ ស្របពេលនេះគឺជារដូវរំហើយដោយធ្លាក់ខ្យល់មកពីទិសខាងជើងផងដែរនិងការតបណ្តាញអគ្គិសនីប្រើប្រាស់ត្រូវរកអ្នកជំនាញបច្ចេកទេសមកតឲ្យបានច្បាស់លាស់ដើម្បីចៀសវាងនូវគ្រោះអគ្គីភ័យដែលអាចកើតមានឡើងជាយថាហេតុ ។
ជាមួយគ្នានេះលោកអភិបាលខណ្ឌចំការមនសូមអំពាវនាវដល់បងប្អូនប្រជាជនទាំងអស់ត្រូវយកចិត្តទុកដាក់ពីសុខភាព​ត្រូវមានអនាម័យ ត្រូវបរិភោគអាហារចម្អិនបានឆ្អិនល្អ ពិសារទឹកដាំពុះ ដើម្បីជៀសវាងជំងឺដង្កាត់ផ្សេងៗ​។
អំណោយមនុស្សធម៍ដែលបានផ្តល់ជូន១គ្រួសារៗទទួលបាន អង្ករ២៥គីឡូក្រាម មី១កេស _ទឹកត្រី១យួរទឹកសុីអុីវ១យួរកន្លេល១ក្រម៉ា១ស្ករស១គីឡូ
សាប៊ូ១ដុំអាល់កុល១ដប ម៉ាស់១ដុំ_ សំភារះផ្ទះបាយ៥មុខ ថវិកា២០មុឺរៀល៕

អត្ថបទដែលជាប់ទាក់ទង