ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​បញ្ជូន​ខ្លួន​ជ​នស​ង្ស​យ​ម្នាក់​ពាក់ព័ន្ធ​នឹង​គ្រៀង​ញៀន​ជាង​៦​គីឡូ ទៅ​​តុលាការ

105

​ភ្នំពេញ​៖​នគរបាល​នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន នៅថ្ងៃទី១០វិច្ឆិកានេះ ​បានបញ្ជូន​ខ្លួន​ជ​នស​ង្ស​យ​ម្នាក់​ពាក់ព័ន្ធ​នឹង​គ្រៀង​ញៀន​ជាង​៦​គីឡូ ទៅ​​តុលាការដើម្បីចាត់ការតាមច្បាប់។

​យុ​ទ្ធា​នា​ការបង្ក្រាប​នេះ​អនុវត្តតាម​បញ្ជា ឯកឧត្តម នាយ​ឧត្ដម​សេនិយ៍ សន្តិ​បណ្ឌិត នេ​ត​សារឿន​អគ្គស្នងការ​នគរបាល​ជាតិ និង ឯកឧត្តម នាយ​ឧត្ដមសេនីយ៍ ម៉ក់ ជី​តូ អគ្គ​ស្នងការរង ទទួល​ផែន​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ក្រោម​ការបញ្ជា​ដឹកនាំ​ផ្ទាល់ របស់​បញ្ជា ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន នៅ​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០២០ វេលា​ម៉ោង​២១​និង​៤០​នាទី កម្លាំង​ជំនាញ (​ក​១១)​របស់​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ដឹកនាំ​ដោយ​លោកនាយ​ករង អាំ សុជាតិ និង​លោក​នាយករង យា ប៊ុន​ណា​រ័ត្ន​ន៍ សហការ​ជាមួយ​កម្លាំង​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ព្រមទាំង​មានការ​សម្របសម្រួល​ពី​លោក គុជ គឹម​ឡុង ព្រះរាជអាជ្ញារង ។​

ជនសង្ស័យ​ឈ្មោះ​ស្រ៊ា​ន គឹម​ស្រួច ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ ត្រូវបាន​ចាប់​ខ្លួ​ន​នៅ​ចំណុច បន្ទប់​ផ្ទះជួល​លេខ​៦ ភូមិ​ដំណាក់​ធំ​២ សង្កាត់​ស្ទឹងមានជ័យ​ទី​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ហើយ​ចាប់យក​វត្ថុតាង​សារធាតុ​ញៀន ប្រភេទ​ម៉េ​តំ​ហ្វេ​តា​មីន​(ICE)​ទម្ងន់ ៦​គីឡូក្រាម ២០២​ក្រាម និង​ជញ្ជីង​ថ្លឹង ១​គ្រឿង ហើយ​ពេលនេះ​តុលាការ​កំពុង​សាកសួរ​៕​

អត្ថបទដែលជាប់ទាក់ទង