ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ចុះពិនិត្យ ដំណើរការសាងសង់នៅវត្តព្រះមហោសថសុវណ្ណគិរី បឹងដែង(ហៅវត្តឈូកមាស) នៅស្រុកស្ទឹងត្រង់

69

កំពង់ចាម ៖ លោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងមន្ដ្រីជំនាញផ្នែកវប្បធម៏ បានចុះពិនិត្យដំណើរការសាងសង់នៅវត្តព្រះមហោសថសុវណ្ណគិរីបឹងដែង (ហៅវត្តឈូកមាស) ស្ថិតក្នុងភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្ដកំពង់ចាម នាព្រឹកថ្ងៃអង្គារ ១០រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹង ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ ។
វត្តព្រះមហោសថសុវណ្ណគិរីបឹងដែង (ហៅវត្តឈូកមាស) គឺជារមណីយដ្ឋានទេចរណ៍បែបវប្បធម៌ ដែលត្រូវបានរៀបចំកសាងឡើងវិញក្នុងឆ្នាំ ២០០០ ក្រោមគំនិតផ្តួចផ្តើមកសាងពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលជាសំណង់ប្រវត្តិសាស្រ្តនៅសម័យតែជោសែន ដែលត្រូវបានប្រគល់សិទ្ធជូន លោក ឃឹម សារិទ្ធ អតីតរដ្ឋលេ ខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាអ្នកដឹកនាំកសាង។
ដោយឡែកការចុះមកពិនិត្យមើលសំណង់នាព្រឹក នេះ គឺតាមរយៈ ការស្នើសុំរបស់ព្រះចៅអធិការ ព្រះនាម ព្រះគ្រូវិជ័យធម្មបាល ទីន ទី ក្នុងការសាងសង់កុដិរបស់ព្រះចៅអធិការវត្ត ដែលកសាងទើបតែបានចំនួន ៤0% របងនិងបង្កាន់ដែនៅខ្វះប្រវែង ១៨៥ម៉ែត្រ ខ្វះលូរំដោះទឹកប្រវែង៩៦ម៉ែត្រ និងស្នើសុំលាបព័ណ៌សាឡុំឡើងវិញ ។
លោកស្រី ក៏បានលើកឡើងថា ដោយសាតែប្រទេសជាតិមានសុខសន្តិភាព ទើបយើងទាំងអស់គ្នាមានឱកាសកសាងនិងមានភិវឌ្ឍន៍ ទាំងក្នុងវិស័យពុទ្ធចក្រ និងវិស័យអណាចក្រ ។ បើទោះបីជាយើងមានសន្តិភាព ក៏យើង នៅប្រឈមនឹងការឆ្លងរីករាលដាលនៃជម្ងឺកូវីដ-១៩ ស្របពេលដែលពិភពលោកបាននឹងកំពុងឆ្លងរីករាលដាលយ៉ាងខ្លាំង ។
លោកស្រីក៏បានផ្តាំផ្ញើរឲ្យមន្ត្រីរាជការ ក៏ដូចជា ប្រជាពលរដ្ឋ ត្រូវយកចិត្តទុក្ខដាក់ និងប្រុងប្រយ័ត្នខ្ពស់ក្នុងការអនុវត្តនូវវិធានការណ៍របស់ក្រសួងសុខា ភិបាលក្នុងការទប់ស្កាត់នូវជម្ងឺកូវីដ១៩ ។
ជាពិសេសលោកស្រីក៏បានអំពាវនាវដល់អ្នកដែល បានពាក់ព័ន្ធ នឹងព្រឹត្តិការណ៍ថ្ងៃ៣ វិច្ឆិកា ត្រូវធ្វើចត្តាឡីស័ក ដោយដាក់ខ្លួនឯង ឲ្យនៅដាច់ដោយឡែក១៤ថ្ងៃ ដើម្បីទប់ស្កាត់ក្នុងការឆ្លងរីករាលដាលដល់ក្នុងសហគម របស់ខ្លួនផងដែរ ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង