ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វ៉ាក់សាំង​បង្ការ​ជំងឺ​ COVID-19 ឈ្មោះ Sputnik V របស់​រុស្ស៊ី​មាន​ប្រសិទ្ធភាព​ជាង​ ៩០%​

96

មន្ត្រី​មួយ​រូប​តំណាង​ឲ្យ​ក្រសួងសុខាភិបាល​ បាន​និយាយ​កាលពី​ថ្ងៃ​ច័ន្ទ​ ដោយ​ផ្អែកលើ​ទិន្នន័យ​ប្រមូល​ បាន​ពី​ការ​​សាកល្បង​វ៉ាក់សាំង​លើ​សា​ធា​រណជន ​ជាជាង​បាន​មកពី​ការសាកល្បង​ដែល​នៅតែ​បន្ត​ថា វ៉ាក់សាំង​បង្ការ​ជំងឺ​ COVID-19 ឈ្មោះ Sputnik V របស់​រុស្ស៊ី​មាន​ប្រសិទ្ធភាព​ជាង​ ៩០%​។ ការ​អត្ថាធិប្បាយ​ទាំងនេះមាន​ឡើង​ ក្រោយ​ការ​ចេញ​សេចក្ដី​ថ្លែង​ការណ៍​មួយ​កាលពី​ព្រឹក​ថ្ងៃ​ច័ន្ទ ដោយ​ក្រុមហ៊ុន​ផលិត​ឱសថ​ Pfizer និង​ក្រុមហ៊ុន​ BioNTech ដែល​បាន​និយាយ​ថា ​ការ​សាក​ល្បង​វ៉ាក់សាំង​បង្ការ​ជំងឺ ​COVID-19 របស់​ខ្លួន​មាន​ប្រសិទ្ធភាព​ជាង​ ៩០%​។ លោក Oksana Drapkina នាយក​វិទ្យាស្ថាន​ស្រាវជ្រាវ​ក្រោម​ឱវាទក្រសួងសុខាភិបាល ​បាន​និយាយនៅ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ថា យើង​ទទួល​ខុស​ត្រូវ​ចំ​ពោះ​ការ​តាម​ដាន​ពី​ប្រសិទ្ធភាព​ របស់​វ៉ាក់​សាំង​បង្ការ​ជំងឺ​ COVID-19 Sputnik V ក្នុងចំណោម​ពលរដ្ឋ​ដែល​បាន​ចាក់​វ៉ាក់សាំង​នេះ ​ជា​ផ្នែក​មួយ​នៃ​កម្មវិធី​ចាក់​វ៉ាក់សាំង​ទ្រង់ទ្រាយ​ធំ​។

អត្ថបទដែលជាប់ទាក់ទង