ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ជា ប៊ុនហេង ៖ការហ្វឹកហាត់កីឡាករ-កីឡាការិនីទូកទាំងអស់មានការរីកចម្រើនខ្លាំង

114


ខេត្តកណ្តាល ៖ ព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ជា ប៊ុនហេង អគ្គលេខាធិការសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជាបានអញ្ជើញចុះសួរសុខទុក្ខ នងចែកសម្ភារៈហ្វឹកហាត់ ដល់កីឡាករ-កីឡាការិនី ជម្រើសជាតិឈុតធំ និងថ្នាលទូកកម្ពុជានៅក្រុងតាខ្មៅ ខេត្តកណ្តាល ដែលកំពុងហ្វឹកហាត់ជាប្រចាំត្រៀមខ្លួនចូលរួមការប្រកួតជាតិ និងអន្តរជាតិនាពេលខាងមុខនេះ។
លោក ជា ប៊ុនហេង បានមានប្រសាសន៍ថា កីឡាករ-កីឡាការិនីទូកទាំងអស់របស់ក្រសួងមហាផ្ទៃ ហើយលោកពិតជាសប្បាយរីករាយយ៉ាងខ្លាំងចំពោះជួយគាំទ្រពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា ។ សម្រាប់ច្រវ៉ាទូកថ្មីនេះជាច្រវ៉ាកមិ្រតអន្តរជាតិ មានគុណភាពខ្ពស់ដោយឧបត្ថម្ភទាំងស្រុងសម្តេចក្រឡាហោម ស ខេង ។
លោកបានបន្តថា តាមសង្កេតឃើញថា កីឡាករ-កីឡាការិនីទូកទាំងអស់ប្រឹងហ្វឹកហាត់មានការរីកចម្រើនខ្លាំង នាពេលនេះលោកកំពុងស្នើសុំប្រភេទកីឡាទូកនាគសម្រាប់ចូលួមព្រឹត្តិការណ៍កីឡាSEA GAMES ឆ្នាំ២០២១ លើកទី៣១ នៅប្រទេសវៀតណាម និងSEA GAMES ២០២៣ ដែលកម្ពុជានឹងធ្វើម្ចាស់ផ្ទះ ។

អត្ថបទដែលជាប់ទាក់ទង