ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សិក្ខាកាម១៦នាក់ទទួលលទ្ធផលល្អ នៃវគ្គបណ្តុះបណ្តាលមន្ត្រីរៀបចំការប្រកួត និងចៅក្រមកម្រិតមធ្យមកីឡាឡើងភ្នំ

77

ខេត្តសៀមរាប៖វគ្គបណ្តុះបណ្តាលមន្ត្រីរៀបចំការប្រកួត និងចៅក្រមកម្រិតមធ្យមកីឡាឡើងភ្នំឆ្នាំ២០២០ ខេត្តសៀមរាបនាថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១២០បានបញ្ចប់ដោយជោគជ័យ សម្រាប់វគ្គនេះរៀបចំឡើងសដោយហព័ន្ធកីឡាឡើងភ្នំកម្ពុជាក្រោមការឧបត្ថម្ភថវិការបស់ក្រសួងអប់រំ យុវជន និងកីឡា។
លោក អ៊ុង សេរីឌី ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តសៀមរាប ជាប្រធានបាននិយាយថា សហព័ន្ធបានទទួលថវិកាគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា ដើម្បីពន្លឿនការអភិវឌ្ឍចាប់តាំងពីឆ្នាំ២០១៨ និងបន្តបន្ទប់មក បានធ្វើឱ្យដំណើការរដ្ឋបាល ការបង់សមាជិកភាពទៅសហព័ន្ធអន្តរជាតិ ការបង្កើតវេបសាយ ការទ្រទ្រង់មន្ត្រីប្រចាំការ និងសម្ភាររដ្ឋបាលមានភាពងាយស្រួល និងដំណើរការជាប្រក្រតី។
ចំពោះធនធានមនុស្សយើងបានរៀបចំវគ្គបណ្តោះបណ្តាលគ្រូបង្វឹកកម្រិតមូលដ្ឋាន២៥នាក់នៅឆ្នាំ២០១៨ មន្រ្តីរៀបចំការប្រកួត និង ចៅក្រមកម្រិតមូលដ្ឋាន២៥នាក់នៅឆ្នាំ២០១៩ និងមន្រ្តីរៀបចំការប្រកួត និង ចៅក្រមកម្រិតមធ្យម២៥នាក់នៅឆ្នាំ២០២០នេះ។ ធនធានដែលបានបណ្តុះបណ្តាលនេះបានទៅបម្រើនៅក្នុងវិស័យកីឡាឡើងភ្នំកម្ពុជាឱ្យមានការរីកចម្រើនជាបន្តបន្ទាប់ជាក់ស្តែងមន្ត្រីរៀបចំការប្រកួត និង ចៅក្រម មុនការបណ្តុះបណ្តាលនៅរៀងរាល់ការប្រកួតយើងតែងតែពឹងផ្អែកទៅលើមន្ត្រីបច្ចេកទេសជនជាតិជប៉ុន ប៉ុន្តែបន្ទាប់ពីការបណ្តុះបណ្តាលហើយចាប់ពីឆ្នាំ២០១៩ យើងទទួលខុសត្រូវរៀបចំការប្រកួតដោយខ្លួនឯង។
ងវគ្គនេះមានសិក្ខាកាមចូលរួមសរុប២៥នាក់ ស្រី០៦នាក់មកពីខេត្តសៀមរាប២២នាក់ខេត្តប៉ៃលិន០២នាក់ រាជធានីភ្នំពេញ០១នាក់ បង្រៀនដោយគ្រូខ្មែរដែលបានទៅបណ្តុះបណ្តាលពីសហព័ន្ធអន្តរជាតិ ហើយការបង្រៀនទ្រឹស្តីធ្វើនៅអនុវិទ្យាល័យព្រះឥន្ទកោសានេះ ផ្នែកទ្រឹស្តីរួមមានកិច្ចការរដ្ឋបាល ការត្រៀមលក្ខណៈមុនពេលប្រកួត បទបញ្ជានៃការប្រកួត តួនាទី និងភារកិច្ចរបស់មន្ត្រីរៀបចំការប្រកួត និង ចៅក្រម រីឯការអនុវត្តធ្វើនៅជញ្ជាំងអង្គរភ្នំខ្លែម និងបានធ្វើការប្រឡងដើម្បីវាយតម្លៃបញ្ចប់វគ្គ។
ឆ្លងតាមវគ្គ និងការប្រឡងជាលទ្ធផលយើងទទួលបាន៖ លទ្ធផលល្អណាស់ចំនួន០២នាក់ លទ្ធផលល្អចំនួន១៦នាក់ លទ្ធផលមធ្យមចំនួន០៦នាក់ និងខ្សោយ០១នាក់។

អត្ថបទដែលជាប់ទាក់ទង