ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពលរដ្ឋ​បង្ហាញ​អារម្មណ៍​គាំទ្រ និង​រីករាយ​ចំពោះ​ការរៀបចំ បរិវេណ​មុខ​ប្រាសាទអង្គរវត្ត​

52

 

​ប្រជាពលរដ្ឋ​ដែល​ពឹង​អាស្រ័យ​ផល ក៏ដូចជា​ទេសចរ​មក​ទស្សនា​នៅ​តំបន់​អង្គរ បានបង្ហាញ​អារម្មណ៍​រីករាយ ជាមួយនឹង​ការអភិវឌ្ឍ​ជា​បន្តបន្ទាប់​នៅ​បរិវេណ​មុខ​ប្រាសាទអង្គរវត្ត​។

​ការអភិវឌ្ឍ​ទាំងនោះ​រួមមាន ការរៀបចំ​សួនច្បារ ដាំ​ដើមឈើ​ប្រណិត ឈើ​ផ្កា​ព្រៃ ក៏ដូចជា​សណ្ដាប់ធ្នាប់រ​បៀ​ប​រៀបរយ​នៅ​កន្លែង​លក់ដូរ និង​ចំណត​ជាដើម​។​ល​។​

​លោក ស៊ាន សុ​ខៈ មគ្គុទ្ទេសក៍​ទេសចរណ៍​នៅ​តំបន់​អង្គរ យល់ថា​ការរៀបចំ​កែលម្អ​បរិវេណ​មុខ​ប្រាសាទអង្គរវត្ត ជាការ​ល្អ និង​មាន​ប្រយោជន៍​សម្រាប់​វិស័យ​ទេសចរណ៍​។

​លោក សុ​ខៈ បាន​ធៀប​នឹង​ពេលមុន ថា​មាន​ភាពខុសគ្នា​ឆ្ងាយ ដ្បិត​បច្ចុប្បន្ន​មាន​រៀបចំ​ជា​សួន​បៃតង ដាំ​ដើមឈើ​កម្រៗ​ដូចជា​ធ្នង់ បេង ជាដើម ដែលជា​ផ្នែក​មួយ​ជួយ​ទាក់ទាញ​ភ្ញៀវទេសចរ ក៏ដូចជា​ឱ្យ​ពួកគេ​ស្គាល់​ពូជឈើ​ទាំងនោះ​។​

​ចំណែក​លោក អ៊ួ​ច សុវណ្ណ វិញ​ក៏​សប្បាយរីករាយ​ជាមួយ​ទិដ្ឋភាព​ថ្មី​នៃ​បរិវេណ​មុខ​អង្គរវត្ត​នេះដែរ​។ ក្នុងនាម​ជា​ពលរដ្ឋ​ខេត្តសៀមរាប​មួយរូប លោក​សូម​ចូលរួម​អបអរសាទរ​ជាមួយ​សមិទ្ធផល​មួយ​នេះ និង​រំពឹងថា ក្រោយ​វិបត្តិ​កូ​វីដ នឹងមាន​ភ្ញៀវទេសចរ​កាន់តែច្រើន​ចូលមក​ទស្សនា​រមណីយ​ដ្ឋា​ន​អង្គរ​។

​គួរ​បញ្ជាក់ថា ក្នុង​បំណង​ដើម្បី​កែប្រែ​សោភ័ណភាព​នៅ​បរិវេណ​មុខ​ប្រាសាទអង្គរវត្ត​ឱ្យ​ស័​ក្ដ​សមជា​សម្បត្តិ​បេ​តិក ភណ្ឌ​ពិភពលោក អាជ្ញាធរ​ជាតិ​អប្សរា​បានចាប់ផ្តើម​គម្រោង​កែលម្អ​នេះ​ចាប់ពី​ចុងឆ្នាំ​២០១៩​មក ដោយ​ក្នុងនោះ​មានការ​រៀបចំ​សួនច្បារ ទីលាន​បដិសណ្ឋារកិច្ច​ថ្មី ដោយ​រើ​សំណង់​តូប​លក់ដូរ​ទាំងអស់​ចេញពី​បរិវេណ​ខាងមុខ​អង្គរវត្ត ការបញ្ឈប់​មិន​ឱ្យមាន​ការលក់​រញ៉េរញ៉ៃ និង​ចំណត​យានយន្ត​គ្មាន​សណ្ដាប់ធ្នាប់​ជាដើម​។​ល​៕

អត្ថបទដែលជាប់ទាក់ទង