ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានផ្សារបឹងកេងកង ធ្វើការអំពាវនាវ និងណែនាំ ដល់បងប្អូនអាជីវករ, អតិថិជនគិតគូរថែទាំបញ្ហាសុខភាព

186

ភ្នំពេញ ៖នាព្រឹកថ្ងៃទី១១ខែវិច្ឆិកាឆ្នាំ២០២០នេះលោកឯក និមល ប្រធានផ្សារបឹងកេងកង ខណ្ឌបឹងកេងកងនិងសហការីដោយបានចុះត្រួតពិនិត្យនៅតាមបណ្ដាតូបឬស្តង់លក់ដូរអីវ៉ាន់ឬទំនិញនិមួយៗដោយធ្វើការអំពាវនាវនិងធ្វើការណែនាំទៅដល់បងប្អូនដែលជាអាជីវករលក់ដូរអីវ៉ាន់នៅផ្សារបឹងកេងកងទាំងអស់និងបងប្អូនអតិថិជនដោយស្នើរអោយពួកគាត់មានការគិតគូរខ្ពស់ក្នុងការរស់នៅដោយត្រូវយកចិត្តទុកដាក់មើលថែទាំបញ្ហាសុខភាព និង ស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាលពោលគឺត្រូវវាស់កំដៅ,លាងដៃដោយអាកុលឬជែលនិងត្រូវប្រើម៉ាស់ឬពាក់ម៉ាស់ជាប្រចាំនៅពេលយើងធ្វើដំណើរចេញពីលំនៅស្ថានទៅខាងក្រៅឬទីប្រជុំជន។ល។និង។ល។
លោកឯក និមល ប្រធានផ្សារបឹងកេងកងបានមានមតិលើកឡើងដោយសង្កត់ធ្ងន់ទៀតថាដោយមានការណែនាំនិងគិតគូដោយផ្ទាល់ពីលោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញមកគណៈកម្មការផ្សារទាំងអស់នៅក្នុងរាជធានីភ្នំពេញត្រូវតែអនុវត្តន៍នូវវិធានការអោយបានមឹងម៉ាត់និងយ៉ាងខ្ជាប់ខ្ជួនជាប្រចាំអោយស្របទៅតាមការណែនាំរបស់ក្រសួងសុខាភិបាលក្នុងការប្រយុទ្ធប្រឆាំងនិងបង្ការទប់ស្កាត់នៃការឆ្លងរាលដាលរលកលើកទី២នៃកូវីដ១៩ដែលបានកើតមានឡើងនៅប្រទេសកម្ពុជា។ដោយឡែកខាងគណៈកម្មការផ្សារបឹងកេងកងខណ្ឌបឹងកេងកងដោយបានយកនូវគោលការណ៍ច្បាស់លាស់ពោលគឺស៊ូបាត់បង់នូវអតិថិជនមួយចំនួន…តែមិនត្រូវអោយកូវី១៩ឆ្លងរាលដាលចូលមកសហគមន៍បានឡើយ។ហើយជាមួយគ្នានោះដែរក្នុងន័យដោយមានការគិតគូដោយយកចិត្តទុកដាក់ខ្ពស់ពីបញ្ហានេះជារៀងរាល់ថ្ងៃជាប្រចាំនោះខាងគណៈកម្មការផ្សារបឹងកេងកងដោយបានចុះត្រួតពិនិត្យដោយធ្វើការវាស់កំដៅ និងធ្វើការអប់រំណែនាំអោយបងប្អូនអាជីវករ និង អតិថិជននៃផ្សារបឹងកេងកងត្រូវតែប្រើម៉ាស់ឬពាក់ម៉ាស់និងធ្វើអនាម័យខ្លួនប្រាណអោយបានជាប្រចាំរៀងរាល់ថ្ងៃមុនពេលចាកចេញពីលំនៅស្ថានឬចេញ ចូលកមកាន់ទីផ្សារបឹងកេងកង ខណ្ឌបឹងកេងកងនៃរាជធានីភ្នំពេញ។
លោកឯក និមល ប្រធានផ្សារបឹងកេងកងបានមានមតិលើកឡើងបន្តទៀតថាដោយបានធ្វើការណែនាំទៅដល់បងប្អូនអាជីវករ និង អតិថិជននៃផ្សារបឹងកេងកងថាត្រូវស្តាប់តាមការចាក់ផ្សព្វផ្សាយតាមមេក្រូ នៅក្នុងភូមិសាស្រ្តដែលខ្លួនដែលកំពង់រស់នៅសព្វថ្ងៃនេះ និងស្ដាប់តាមការណែនាំរបស់ ក្រសួងសុខាភិបាល ដែលឱ្យយើងចេះ មើលថែទាំ សុខភាពធ្វើអនាម័យថែទាំខ្លួនប្រាណអោយត្រឹមត្រូវជាប្រចាំឱ្យបានល្អប្រសើរ ដើម្បីចូលរួមបង្ការទប់ស្កាត់នៃការឆ្លងរាលដាលនៃមេរោគ កូវីដ១៩។ដូចនេះយើងរួមគ្នាប្រយុទ្ធប្រឆាំងមេរោគកូវីដ ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ៕

អត្ថបទដែលជាប់ទាក់ទង