បុរសជនជាតិចិនម្នាក់ ក្នុងស្ថានភាពស្រវឹង បើករថយន្តបុកស្ត្រីលក់នំម្នាក់បណ្តោលឲ្យរងរបួសបាក់ភ្លៅខាងឆ្វេង
ភ្នំពេញ៖បុរសជនជាតិចិនម្នាក់បានបើករថយន្តRX330 ក្នុងស្ថានភាពស្រវឹងបានបើកបុកស្ត្រីលក់នំម្នាក់ រងរបួសបាក់ភ្លៅខាងស្តាំយ៉ាងធ្ងន់ធ្ងរ ត្រូវបានបងប្អូនបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែត
ហេតុការណ៍នេះបានកើតទ្បើងនៅវេលាម៉ោង1០និង25នាទី ត្រូវនិងថ្ងែទី11ខែវិច្ឆិកា ឆ្នាំ2020 ទីតាំងស្ថិតនៅតាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសជនជាតិចិនម្នាក់ បានបើករថយន្តម៉ាកLEXUS
RX330 ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2AV8391 ក្នុងស្ថានភាពស្រវឹងបើកបរក្នុងទិសដៅពីត្បូងទៅជើង មកដាក់ចំណុចកើតហេតុក៏បានបុកស្ត្រីម្នាក់ជាអ្នកលក់នំ បណ្តោយឲ្យរងរបួសបាក់ភ្លៅខាងស្តាំធ្ងន់ធ្ងរ ត្រូវបានបងប្អូនបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែតដើម្បីយកទៅសង្គ្រោះបន្ទាន់។