ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រះមហាក្សត្រ ស្តេចយាង​ពន្លត់​ទៀនជ័យ​

55

 

​ភ្នំពេញ​៖ នា​វេលា​រសៀល​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២០ ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះបាទ​សម្ដេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ស្តេច​សព្វព្រះរាជហឫទ័យ​យាង​ជា​ព្រះរាជាធិបតី​ដ៏​ខ្ពង់​ខ្ពស់បំផុត ក្នុង​ព្រះ​រាជពិធី​ពន្លត់​ទៀនជ័យ នាឱកាស​អបអរសាទ​រ​ខួប​លើក​ទី​៦៧ ទិវា​បុណ្យ​ឯករាជ្យ​ជាតិ នា​វិមានឯករាជ្យ ដោយមាន​ការយាង​អម​ដង្ហែ​ដោយ​ឥស្សរជន​ជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល បណ្តា​អង្គទូត និង​ប្រិយមិត្ត​បរ​ទស ព្រមទាំង​មហាជន​យ៉ាងច្រើន​កុះករ ។​

​ពិធី​ពន្លត់​ទៀនជ័យ មិន​ខុសពី​ពេល​ប្រារព្ធ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​លើក​ទី​៦៧ កាលពី​ព្រឹក​ថ្ងៃទី​៩​វិច្ឆិកា​នោះទេ គឺមាន​ការយាង​និង​អញ្ជើញ​ចូលរួម​យ៉ាងច្រើន​កុះករ ពី​សំណាក់​ឥស្សរជន​ជាន់ខ្ពស់ សមាជិក សមាជិកា​ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និង​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ សិស្សានុសិស្ស ព្រមទាំង​ឯកអគ្គរដ្ឋទូត ឯកអគ្គរាជទូត បណ្តាល​ប្រទេស​ជា​មិត្ត​។​

​ប្រជានុរាស្ត្រ​ទូទាំងប្រទេស ចងចាំ និង​ដឹង​នូវ​ព្រះ​គុណូបក្ការៈ​ដ៏​ធំធេង នៃ​ព្រះករុណា បិតា​ឯករាជ្យ​ជាតិ នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ ជា​គម្រូ​វីរភាព​ដ៏​ក្លៀវក្លា​បំផុត​ក្នុងកា​ទាមទារ​ឯករាជ្យ​ជាតិ ពេញលេញ ជូន​ប្រទេសជាតិ ពី​សាធារណរដ្ឋ​បារាំង​នៅ​ថ្ងៃទី​០៩ ខែវិច្ឆិកា ឆ្នាំ​១៩៥៣៕​

អត្ថបទដែលជាប់ទាក់ទង