ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរាជធានី ៖ ក្រៅពីផាកពិន័យអ្នកមិនអនុវត្តច្បាប់ចរាចរណ៍ ប៉ូលីសត្រូវចែកម៉ាស់ជូនអ្នកដំណើរជាមួយនិងការណែនាំអោយពួកគាត់ពាក់ម៉ាសជាប្រចាំ

77

ភ្នំពេញ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេង បានលើកឡើងថា ចំពោះប៉ូលីសចរាចរណ៍ ដែលដាក់គោលដៅត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្សេងៗ ក្នុងរាជធានីភ្នំពេញ អាចផាកពិន័យទៅលើអ្នកមិនពាក់មួកសុវត្ថិភាព តែក៏ត្រូវពិនិត្យមើលទៅលើប្រជាពលរដ្ឋផងដែរ បើពួកគាត់ ធ្វើដំណើរតាមដងផ្លូវមិនពាក់ម៉ាស់យើងត្រូវប្រគល់ម៉ាស់ជូនពួកគាត់ជាមួយនិងការណែនាំអោយពួកគាត់ពាក់ម៉ាសជាប្រចាំ។

   ការលើកឡើងរបស់លោកឃួង ស្រេង បានធ្វើឡើងនារាត្រីថ្ងៃទី១១ខែវិច្ឆិកាឆ្នាំ២០២០នេះក្នុងពិធីប្រគល់និងទទួលម៉ាស់របស់សម្តេចតេជោចំនួន២លានម៉ាស់ ក្រោមវត្តមាន លោកម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅសាលារាជធានីភ្នំពេញ ខណៈដែលជម្ងឺនេះបានបន្តការឆ្លងរាលដាល ក្រោយព្រឹត្តិការណ៍ថ្ងៃទី៣វិច្ឆិកានៅរាជធានីភ្នំពេញ។

   លោកឃួង ស្រេងបានមានប្រសាសន៍លើកឡើងថា ម៉ាស់ក្រណាត់ទាំង២លាននេះគឺជាអំណោយរបស់សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រគល់អោយមកសាលារាជធានីភ្នំពេញ តាមរយៈរដ្ឋមន្ត្រីក្រសួងសុខាភិបាល ដើម្បីយកទៅប្រគល់ជូនទៅដល់ប្រជាពលរដ្ឋក្រីក្រដែលមិនមានលទ្ធភាពក្នុងការទិញម៉ាក់យកមកប្រើប្រាស់ ខណៈដែលជំងឺកូវីដ១៩បាននិងកំពុងរាលដាលនៅក្នុងរាជធានីភ្នំពេញ ម៉ាស់ទាំងនេះនឹងប្រគល់ជូនទៅខណ្ឌទាំង១៤នៅក្នុងរាជធានីភ្នំពេញប្រគល់ជូនកងរាជអាវុធហត្ថរាជធានីភ្នំពេញប្រគល់ជូនស្នងការរដ្ឋាននគរបាលរាជធានីភ្នំពេញ    

    លោកឃួង ស្រេង ក៏បានបញ្ជាក់ផងដែរថា សម្ដេចតេជោហ៊ុនសែន តែងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ដោយកន្លងមកនេះ សម្ដេចបានជួយប្រជាពលរដ្ឋរងគ្រោះដោយការលិចលង់ដោយទឹកជំនន់ ហើយមកដល់ពេលនេះសម្ដេចនៅបានបន្តចែកម៉ាស់ជូនប្រជាពលរដ្ឋក្រីក្រថែមទៀតដើម្បីឲ្យប្រជាពលរដ្ឋមានលទ្ធភាពក្នុងការការពារនូវជំងឺកូវី១៩

   លោកបញ្ជាក់ថា ម៉ាស់នេះ អាចប្រគល់ជូនប្រជាពលរដ្ឋម្នាក់២ម៉ាស់ ដោយម៉ាសនេះអាចបោកគក់បាន ហើយក៏អាចប្រើប្រាស់បានពី ២ខែទៅ៣ខែផងដែរ បើយើងចេះថែរក្សាវាបានល្អ។

លោកក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាពាក់ម៉ាស់ការពារទាំងអស់គ្នាដើម្បីទប់ស្កាត់នូវការឆ្លងនូវជំងឺកូវីដ១៩

   ដោយឡែកលោកម៉ម ប៊ុនហេងរដ្ឋមន្រ្តីក្រសួងសុខាភិបាលក៏បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់រួមគ្នាទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩នេះ ពិសេសចំពោះអ្នក

ដែលកំពុងចត្តាឡីស័កត្រូវអនុវត្តឱ្យបានត្រឹមត្រូវទៅតាមការណែនាំរបស់លោកគ្រូពេទ្យ ក៏ដូចជាការណែនាំរបស់ក្រសួងសុខាភិបាល ដោយត្រូវនៅដាច់ដោយឡែកពីគេឯង ដើម្បីកុំឲ្យ មានការចម្លងទៅអ្នកដទៃផ្សេងទៀត

អត្ថបទដែលជាប់ទាក់ទង