ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញចុះពិនិត្យមជ្ឈមណ្ឌលហ្វឹកហ្វឹកកងរាជអាវុធហត្ថជំរីករាយ

72

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក្នុងឱកាសអញ្ជើញចុះពិនិត្យមជ្ឈមណ្ឌលហ្វឹកហ្វឹកកងរាជអាវុធហត្ថជំរីករាយ នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ នេះបានផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានដោយ សម្តេចពិជ័យសេនា សម្រេចប្តូរឈ្មោះ ពីមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជំរាយ ទៅជាមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថជំរីករាយជាផ្លូវការចាប់ពីថ្ងៃនេះទៅ ។ សម្តេចពិជ័យសេនា ក៏បានថ្លែងអរគុណ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា
អគ្គមេបញ្ជាការរង មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលបានផ្តួចផ្តើមកសាងនូវមជ្ឍមណ្ឌលហ្វឹកហ្វឺនសម្រាប់យោធាដែលជាពហុវិស័យសម្រាប់កងទ័ពម្យ៉ាងភូមិសាស្ត្រទីនេះក៏អំណោយផលច្រើនទើបយើងចាប់យកកន្លែងនេះ។ សម្តេចបញ្ជាក់ថា ការមកទីនេះគឺមកច្រើនលើកច្រើនសាហើយទើបតែថ្ងៃនេះមានភាពល្អប្រពៃ ហាក់ដូចជាការធ្វើដំណើរចំទិសដែលយើងចង់បានដែលសម្រាប់ប្រើប្រាស់ជាពហុវិស័យដែលឈានទៅប្រើជាខ្នាតអន្តរជាតិទៀតផង ។ យើងកំពុងប្រុង ប្រៀបរៀបចំនៅតំបន់នេះ បើយើងមើលឃើញច្បាស់នោះគឺហេដ្ឋារចនាសម្ព័ន្ធដែលបម្រើការនៅទីនេះនឹងមានដុះលូតលាស់ជាបន្តបន្ទាប់ដូចដែលយើងបានឃើញជាក់ស្តែងនៅកន្លែងនេះ គឺពីមួយទៅមួយឆ្នាំ វិវត្តន៍ទៅមុខក្នុងល្បឿនមួយដែលគួរពេញចិត្តបំផុតគឺប្រុងប្រៀបដើម្បីបម្រើនៅក្នុងអាស៊ីហ្គេម២០២៣នៅពេលខាងមុខ និងមានច្រើនវិស័យទៀត គឺហៅថាពហុវិស័យក្នុងផ្អែកយោធាដែលបានលេចឡើងឆ្លើយតបតាមតម្រូវការរបស់យើងជាបន្តបន្ទាប់ ការប្រមែប្រមូលកម្លាំងដើម្បីកសាងនិងរៀបរយនៅតាមតម្រូវការក្នុងវិស័យនីមួយៗកំពុងតែដំណើរការទៅមុខយ៉ាងសកម្មបំផុត។ សម្តេចពិជ័យសេ ទៀ បាញ់ បន្តថា ជាពិសេសក្នុងពេលនេះយើងមានព័ត៌មានយ៉ាងល្អពីភាគីមិត្តចិនបានចូល រួមជួយអភិវឌ្ឍន៍ក្នុងតំបន់នេះដែរ ពិសេសតំបន់ដែលបានបាញ់គ្រប់ពិតក្នុងថ្ងៃអនាគតនឹងលេចធ្លោក្នុងតំបន់នេះយើងបានជ្រើសសរើសរួចមកជាយូរឆ្នាំឥលូវនេះបានចេញជារូបរាង និងជាបន្តបន្ទាប់ដែលយើងសង្ឃឹមយ៉ាងធំធេង គឺបានមកដល់ហើយ ជាក់ស្តែងទីលានដែលបានឈូសឆាយបានយ៉ាងធំអស្ចារ្យណាស់នៅទីនេះ។ សម្តេចពិជ័យសេនា បញ្ជាក់ថា មិនទាន់អះអាងថាយើងធ្វើជាម្ចាស់ផ្ទះបាញ់គ្រាប់ពិតកងទ័ពជើងគោកក្នុងឆ្នាំ២០២២ នេះទេព្រោះវាឆាប់ពេកតែបើដំណើរការកសាងនៅឆ្នាំ២០២២ហើយសព្វគ្រប់តាមលក្ខណៈសម្បត្តិទើបយើងប្រកាសធ្វើជាម្ចាស់ផ្ទះដោយមិនមានការពិបាកទេ។ សម្តេចក៏ធ្លាប់និយាយពីមុនរួចមកហើយថាពេលណាហមានគ្រប់លក្ខណៈសម្បត្តិធ្វើម្ចាស់ផ្ទះបានយើងនឹងទទួលធ្វើ ព្រោះជារៀងរាល់ឆ្នាំគឺយើងផ្ទេរសុំឱ្យគេធ្វើជាបន្តបន្ទាប់ដោយសារលក្ខណៈសម្បត្តិរបស់យើងមិនទាន់គ្រប់គ្រាន់ព្រោះមានច្រើនផ្អែកណាស់សំខាន់បំផុតយើងទទួលធ្វើម្ចាស់ផ្ទះបានវាទាល់តែយើងមានទីលានសម្រាប់បាញ់មានលក្ខណៈសម្បត្តិដែលតម្រូវទៅតាមការបាញ់របស់កងទ័ពជើងគោក គឺមានជំនាញតាមតម្រូវការនៃការបាញ់ តាមប្រភេទកាំភ្លើងកាំភ្លើងប្រភេទណា ចំនួនមនុស្សចូលរួមប៉ុន្មានគឹទៅតាមនិយាមរបស់គេច្បាស់ លាស់ណាស់។ តែអ្វីដែលយើងកំពុងគិតគូរនៅពេលនេះគឺកសាងឱ្យគ្រប់តាមលក្ខណៈសម្បត្តិហើយទើបយើងនឹងដឹងថាតើយើងមានលទ្ធភាពកម្រិតណាជារឿងមួយ តែសម្រាប់ការទទួលអ្នកមកបាញ់កាំភ្លើងគឺច្រើនរយនាក់ណាស់គឺយើងត្រូវទទួលទាំងការស្នាក់នៅហូបចុកនិងថែទាំសុខភាពរបស់គេដែលជាការ ចាំបាច់បំផុត។កន្លែងស្នាក់នៅត្រូវមានលក្ខណៈសមរម្យ។ ម្យ៉ាងដោយសារទីនេះវាឆ្ងាយពីទីប្រជុំជន ទីក្រុងដូច្នេះហេដ្ឋារចនាសម្ព័ន្ធជាការចាំបាច់ណាស់ ឥលូវវាក៏ជាមោទនភាពមួយជំហានហើយ ដែលផ្លូវដែលបំបែកពីផ្លូវលេខ ៤៤ដល់ហើយតែនៅសល់ផ្លូវខ្វាត់ខ្វែងក្នុងទីតាំងរាប់សិបគីឡូម៉ែត្រទៀតដែលត្រូវធ្វើបន្ត។ សម្តេចពិជ័យសេ ទៀ បាញ់ បន្ត ហេដ្ឋារចនាសម្ព័ន្ធដែលត្រូវធ្វើមុនគេបង្អស់គឺផ្លូវនេះឯងមានផ្លូវ មានភ្លើង មានទឹកជាតម្រូវការរបស់មនុស្សដែលមិនអាចខ្វះបានគឺត្រូវមាននៅគ្រប់ទីកន្លែងទាំងអស់ដែលជាការរួមចំណែកជាមួយការអភិវឌ្ឍប្រទេសផងដែរក៏ដូចជាការរៀបចំមូលដ្ឋានរបស់យើងត្រូវមានហេដ្ឋារចនាសម្ព័ន្ធល្អគ្រប់គ្រាន់ ។ យើងមានមោទនភាពខ្លាំងណាស់គឺមានភ្លើង ផ្លូវ ទឹក បានមកដល់ទោះមិនទាន់មួយរយភាគរយក៏ដោយ។
សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានកោតសរសើរចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា និងសហការីទាំងអស់ដែលបានប្រឹងប្រែងក្នុងការកសាងនូវមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថជំរីករាយនេះឡើងដែលមានការវិវត្តទៅមុខជាបណ្តើរៗហើយ។ សម្តេចពិជ័យសេនា បញ្ជាក់ថា ក្នុងឆ្នាំ ២០២២ នេះអាចដំណើរការបានឬឥតក៏មិនទាន់អាចនិយាយបានទេ តែសម្រាប់ឆ្នាំ២០២៣ គឺមានសង្ឃឹមច្រើនព្រោះពេលវេលានៅវែងឆ្ងាយ តែឆ្នាំ២០២៣គឺការបាញ់កាំភ្លើងស៊ីហ្គេមទេមិនមែនបាញ់កាំភ្លើងកងទ័ពជើងគោកទេចាំសិក្សាបន្តទៀត។

អត្ថបទដែលជាប់ទាក់ទង