ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាមេរិក ​បាន​ឯកភាព​លក់​សព្វាវុធ​ទំនើប​ ដែល​មាន​តម្លៃ​ ២៣.៣៧​ពាន់​លាន​ដុល្លារ​ទៅ​អោយ​អា​រ៉ាប់​រួម​

95

កាលពី​ថ្ងៃ​អង្គារិ៍​ រដ្ឋមន្ត្រី​ក្រសួងការបរទេស​សហរដ្ឋអាមេរិក​លោក​ Pompeo​ បាន​និយាយ​ថា​ រដ្ឋបាល​របស់​លោក​Trump​ បាន​ប្រាប់​ទៅ​សភា​ថា​ ខ្លួន​បាន​ឯកភាព​ការ​លក់​សព្វាវុធ​ទំនើប​ដែល​មាន​តម្លៃ​ ២៣.៣៧​ពាន់​លាន​ដុល្លារ​ទៅ​ឱ្យ​ប្រទេស​អា​រ៉ាប់​រួម​ដែល​ក្នុង​នោះ​រួម​មាន​យន្តហោះ​ទំនើប​ F-35​ និង​យន្តហោះ​ដែល​គ្មាន​មនុស្ស​បើក​ ។​

​សេចក្តី​ប្រកាស​ជា​ផ្លូវការ​នេះ​គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​កិច្ចព្រមព្រៀង​ដែល​សំរបសំរួល​ដោយ​សហរដ្ឋអាមេរិក​កាលពី​ខែកញ្ញា​ ដែល​ក្នុង​នោះ​ប្រទេស​អា​រ៉ាប់​រួម​បាន​ចុះហត្ថលេខា​ ដើម្បី​បង្កើត​ចំណងមិត្តភាព​ជា​ធម្មតា​ឡើង​វិញ​ជាមួយ​អ៊ី​ស្រា​អែ​ល​ ប្រទេស​អា​រ៉ាប់​រួម​គឺជា​ប្រទេស​ដំបូង​គេ​ នៃ​រដ្ឋ​របស់​អា​រ៉ាប់​ទាំង​បី​ដែល​អនុវត្ត​បែប​នេះ​នា​ពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ​។​

​ក្នុង​សេចក្តីថ្លែងការណ៍​ លោក​ Pompeo​ បាន​និយាយ​ថា​ “​នេះ​ជា​ការ​ទទួលស្គាល់​មួយ​នៃ​ចំណងមិត្តភាព​ដ៏​ជ្រាលជ្រៅ​របស់​ពួក​យើង​ ហើយ​ប្រទេស​អា​រ៉ាប់​រួម​ត្រូវការ​បង្កើន​សមត្ថភាព​ក្នុង​ការ​ការពារ​ ទប់ទល់​ទៅ​នឹង​ការ​គំរាមកំហែង​យ៉ាង​ខ្លាំង​ពី​អ៊ី​រ៉​ង់​ ”​ ៕

អត្ថបទដែលជាប់ទាក់ទង