ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរាជធានី និងរដ្ឋមន្ត្រីក្រសួងសុខាភិបាល ចែកម៉ាសក្រណាត់ជូនប្រជាពលរដ្ឋ៤០០គ្រួសារនៅសង្កាត់ឃ្មួញ ដើម្បីការពារការឆ្លងរីករាលដាលជំងឺកូវីដ-១៩

103

ភ្នំពេញ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញលោកឃួង ស្រេងបានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋចូលរួមក្នុងការបង្ការទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ១៩ដើម្បីឲ្យសង្គមជាតិរបស់យើងគេចបានពីការឆ្លងរីករាលដាលនៃជំងឺនេះ

   ការអំពាវនាវរបស់លោក ឃួង ស្រេងបានធ្វើឡើងនាព្រឹកថ្ងៃទី១២ វិច្ឆិកានេះ ក្នុងឱកាសដែលលោកនិងលោកម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ចុះចែកម៉ាសការពារជម្ងឺកូវីដ១៩ ជូនប្រជាពលរដ្ឋក្រីក្រចំនួន៤០០គ្រួសារនៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា ចិន សែនសុខ ក្នុងសង្កាត់ឃ្មួញខណ្ឌសែនសុខរាជធានីភ្នំពេញ

   លោកឃួង ស្រេងបានមានប្រសាសន៍លើកឡើងថា ម៉ាស់ក្រណាត់នេះ ជាអំណោយរបស់សម្ដេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីប្រគល់អោយប្រជាពលរដ្ឋក្រីក្រដែលមិនមានលទ្ធភាពក្នុងការទិញម៉ាក់យកមកប្រើប្រាស់ ក្នុងការកាេពារជំងឺកូវីដ១៩។

   លោកបញ្ជាក់ថា ម៉ាស់នេះ ប្រគល់ជូនប្រជាពលរដ្ឋម្នាក់២ម៉ាស់ ដោយម៉ាសនេះអាចបោកគក់បាន ហើយក៏អាចប្រើប្រាស់បានពី ២ខែទៅ៣ខែផងដែរ បើយើងចេះថែរក្សាវាបានល្អ។

លោកក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាពាក់ម៉ាស់ការពារទាំងអស់គ្នាដើម្បីទប់ស្កាត់នូវការឆ្លងនូវជំងឺកូវីដ១៩

  លោកម៉ម ប៊ុនហេង ក៏បានមានប្រសាសន៍បញ្ជាក់ថាការចែកម៉ាសជូនប្រជាពលរដ្ឋនេះ យើងចែកជូនតែប្រជាពលរដ្ឋដែលមិនមានលទ្ធភាពក្នុងការទិញម៉ាសមកប្រើប្រាស់។ដោយឡែកសម្រាប់កម្មករកម្មការិនីរោងចក្រ ផ្នែកសុខភាពការងារជាអ្នកផ្ដល់ជូននូវកម្មករកម្មការិនីតាមរយៈសហជីពរបស់ពួកគេនៅតាមរោងចក្រ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺនេះទាំងអស់គ្នា

 

អត្ថបទដែលជាប់ទាក់ទង