ខណ្ឌចំការមន ចុះចែកម៉ាស់ជូនដល់បងប្អូនប្រជាជនក្រីក្រ រស់នៅក្នុងសហគមន៍រុងរឿង សង្កាត់ផ្សារដើមថ្កូវ
ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០នេះរដ្ឋបាលខណ្ឌចំការមនដែលដឹកនាំការងារនេះដោយលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន បានអញ្ជើញចុះទៅជួបសំណេះសំណាលជាមួយបងប្អូនប្រជាជនទីទ័លក្រដែលរស់នៅក្នងសហគមន៍រុងរឿងនាសង្កាត់ផ្សារដើមថ្កូវហើយក៏បានចែកម៉ាសដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្ររស់នៅក្នុងសហគមន៍រុងរឿង ដែលស្ថិតនៅក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដោយមានការអញ្ជើញចូលរួមពីលោក-លោកស្រីអភិបាលរងខណ្ឌ នាយក-នាយករងរដ្ឋបាលខណ្ឌ លោក-លោកស្រីប្រធាន-អនុប្រធានការិយាល័យ-អង្គភាពទាំង១១ រដ្ឋបាលសង្កាត់ផ្សារដើមថ្កូវ និងមន្ត្រីនៃរដ្ឋបាលខណ្ឌចំការមនរាជធានីភ្នំពេញ៕