ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកអភិបាលខណ្ឌបឹងកេងកង ធ្វើពិធីចែកម៉ាស់ និងអំណោយជូន ដល់ប្រជាជនក្នុងមូលដ្ឋាន

112

ភ្នំពេញ៖លោកស្រីសុិន រតនា អភិបាលរងខណ្ឌបឹងកេងកងបានអោយដឹងថានៅថ្ងៃទី១២ខែវិច្ឆិកាឆ្នាំ២០២០នេះលោក ធឹម សំអាន អភិបាល នៃគណះអភិបាលខណ្ឌបឹងកេងកង បានបើកកិច្ចប្រជុំ និងបានចែកម៉ាស់ ជូនដល់រដ្ឋបាលសង្កាត់ទាំង៧ និងផ្សារចំនួន២ គឺផ្សារបឹងកេងកងនិងផ្សារអូឡាំពិកក្នុងខណ្ឌបឹងកេងកង នៃរាជធានីភ្នំពេញដែលក្នុង១សង្កាត់ៗទទួលបាន ៥០០ម៉ាស់ និង ១ផ្សារ១ៗទទួលបាន ១០០០ម៉ាស់ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជូនដល់សាលារាជធានីភ្នំពេញ សម្រាប់យកមកបែងចែកជូនដល់មូលដ្ឋានខណ្ឌទាំង១៤។ ហើយនៅល្ងាចថ្ងៃខែដដែលនេះដែរលោកអភិបាលខណ្ឌ បឹងកេងកងធឹម សំអាន ក៏បានធ្វើពិធីចែកអំណោយដល់គ្រួសារក្រីក្រ ក្នុងសង្កាត់ចំនួន ២ ពោលគឺសង្កាត់ទួលស្វាយព្រៃទី១ មានចំនួន ២៣គ្រួសារ (១១៧នាក់)និងសង្កាត់បឹងកេងកងទី៣ មានចំនួន ៣៣គ្រួសារ (១៧៨នាក់)
ដែលក្នុងនោះ មួយគ្រួសារៗទទួលបានអង្ករ ចំនួន ៥គីឡូក្រាម,មី ចំនួន ១០កញ្ចប់,ទឹកត្រី ចំនួន ១យួរ,ម៉ាស់ក្រណាត់ ចំនួន ២/១នាក់,អាល់កុល ចំនួន ១ដប,ថវិកា ចំនួន ១០,០០០រៀល
ជាមួយគ្នានេះដែរ ចំពោះសង្កាត់ទាំង៧ និងផ្សារ ២ទៀត ក៏បាននឹងកំពុងចែកម៉ាសជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានសង្កាត់របស់ខ្លួនផងដែរដើម្បីចូលរួមបង្ការទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺកូវីដ១៩ ៕

អត្ថបទដែលជាប់ទាក់ទង