គ្រប់សង្វៀនទាំងអស់ ត្រូវបានផ្អាកជាបណ្ដោះអាសន្ន
ភ្នំពេញ៖សហព័ន្ធកីឡាប្រដាល់គុនខ្មែរប្រកាសពន្យារព្រឹត្តិការណ៍ ការប្រកួតកីឡាប្រដាល់គុនខ្មែរ ជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២ ០ដែលនឹងប្រារព្ធធ្វើនៅថ្ងៃទី១៦ដល់ថ្ងៃទី២០ខែវិច្ឆិកាឆ្នាំ២០២០នោះ លើកទៅពេលខាងមុខ និងសូមរង់ចាំទទួលព័ត៌មានថ្មីនៅពេលក្រោយ ។
ការប្រកួតនឹងលើកទៅពេលខាងមុខនេះ ដោយយោងតាមលិខិតលេខ ២២៣ សខល ចុះថ្ងៃទី ០៨ ខែវិច្ឆិកា ឆ្នាំ២០២០ របស់គណៈកម្មការអន្តរក្រសួង ដើម្បី ប្រយុទ្ធនិងជម្ងឺកូវីដ-១៩ (Covid-19) និងលិខិតលេខ ៦៣ អយក .សជណ ចុះថ្ងៃទី ០៨ ខែវិច្ឆិកា ឆ្នាំ២០២០ របស់រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡា ស្តីពីការផ្អាកការលេងកីឡា ឬការហាត់ប្រាណគ្រប់ប្រភេទដែលមានលក្ខណៈប្រមូលផ្តុំ និង ការផ្អាកការចេញ-ចូលក្នុងបរិវេណពហុកីឡដ្ឋានជាតិជាបណ្តោះអាសន្ន ។
ជាមួយគ្នានេះដែរ គ្រប់សង្វៀនប្រកួតប្រចាំសប្ដាហ៍របស់ស្ថានីយ៍ទូរទស្សន៍នានា ក៏ត្រូវបានផ្អាកជាបណ្ដោះអាសន្នដែរ ដោយសារតែរឿងកូវីដ ១៩ ៕