ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

១០​រូប ទទួលបាន​និទ្ទេស​ល្អ​ក្នុង​វគ្គ​បណ្ដុះបណ្ដាល​ បច្ចេកទេស​គ្រូបង្វឹក​កម្រិត​១

75

 

​ភ្នំពេញ​៖​វគ្គ​បណ្ដុះបណ្ដាល​គ្រូបង្វឹក​កាយសម្ព័ន្ធ​កម្រិត​១(Level 1 Class P-1 and Class P-2)​ដែល​បាន​ធ្វើឡើង​នៅ​ខេត្តកំពង់ឆ្នាំង​ពីថ្ងៃ​ទី​៨​មក​នោះបាន​បញ្ចប់​ហើយ​នៅ​ព្រលប់​ថ្ងៃទី​១២​វិច្ឆិកា ។​

​ ​វគ្គ​នេះ​មាន​សិក្ខាកាម​ចូលរួម​ចំនួន​២២​រូប​ក្នុងនោះ​មាន​៦​រូប​ជានា​រី​ដែល​មកពី​រាជធានី​ភ្នំពេញ​ចំនួន​៤​រូប ខេត្តកំពង់ឆ្នាំង​ចំនួន​១៣​រូប​ ខេត្តក្រចេះ​ចំនួន​៤​រូប និង​ខេត្តកំពង់ចាម​ចំនួន​១​រូប ។ ជាវ​គ្គមួយ​ដែល​បើក​ឡើង​ដោយ​ចំណាយ​ថវិកា​របស់​ក្រសួង​អប់រំ​យុវជន និង កីឡា​​សម្រាប់​ការបណ្ដុះបណ្ដាល​ធនធាន​មនុស្ស ។​

​ ​វគ្គ​នេះ​ឧទ្ទេសនាម​ដោយ​លោក​ណ​យ ផា​ណា​ដែលជា​អគ្គលេខាធិការ​សហព័ន្ធ និង​គ​រូ​ជំនួយ​គឺ​លោក​សោ សុ​ផេង​ដែលជា​គ្រូ​ជំ​​នា​ញ​របស់​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា​ដែលមាន​កម្រិត​បច្ចេកទេស​FIG Academy Level-1 and Level-2in Artistic and Aerobic Gymnastic ។​

​វគ្គ​នេះ​គឺ​សិក្សា​លម្អិត​ទាំង​ទ្រឹស្ដី នៃ​ការបង្ហាត់ ព្រមទាំង​ការអនុវត្តន៍​លើ​ទីលាន​ដោយ​ឆ្លងកាត់​ការប្រឡង​ទាំង​ទ្រឹស្ដី និង ការអនុវត្តន៍​លើ​ទីលាន​​ផ្ទាល់​តែម្ដង ។​

​ ​វគ្គ​នេះ​ធ្វើឡើង​ក្នុង​បំណង​ផ្ដល់​ជំនាញ​មួយ​ច្បាស់លាស់​ដល់​គ្រូបង្វឹក មន្ត្រី​បច្ចេកទេស​ឲ្យ​មាន​ជំនាញ​ច្បាស់លាស់​ដើម្បី​ឆ្ពោះទៅរក​​ភាពជោគជ័យ​នៅក្នុង​ការប្រកួត​កីឡា​ជាតិ​នាពេល​ក​ខាងមុខ និង ការត្រៀមខ្លួន​ធ្វើជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​​នោះ ។​

​ ​តាមរយៈ​ការធ្វើ​តេស្ដ​នោះ​ក្នុងចំណោម​សិក្ខាកាម​ចំនួន​២២​រូប​មាន​១០​រូប​បានទទួល​និទ្ទេស​ល្អ ៨​រូប​បានទទួល​និទ្ទេស​ល្អ​បង្គួរ និង​៤​រូប​បានទទួល​និទ្ទេស​មធ្យម ។​

​ ​ក្នុង​ថា​នៈ​ជា​អគ្គលេខាធិការ​សហព័ន្ធ និង ជា​អ្នកគ្រប់គ្រង​វគ្គ​នោះ​លោក​ណ​យ ផា​ណា​បានបង្ហាញ​ពី​ឆន្ទៈ​បើក​វគ្គ​បណ្ដុះបណ្ដាល​ បច្ចេកទេស​គ្រូ​ជំនាញ ធ្វើ​សិក្ខាសាលា ឬ កម្មវិធី​បោះ​ជ​ម្រំ​(Training Cump)​ឲ្យ​បាន​ញឹកញាប់​រៀងរាលឆ្នាំ​ដើម្បី​លើកកម្ពស់​ជម្រុញ​គុណ​ផល​​កីឡា​កាយសម្ព័ន្ធ​កាន់​តែមាន​សក្ដានុពល ៕

 

 

អត្ថបទដែលជាប់ទាក់ទង