ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់អ្នកបើករថយន្ដស៊ីឈ្នួលដឹកឈើក្រញូង ល្មើសច្បាប់

71

 

សៀមប៉ាង៖
សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ដេញប្រផាប់ចាប់ប្រភីង អ្នកបើករថយន្ដស៊ីឈ្នួលដឹកឈើក្រញូងល្មើសច្បាប់ពីភូមិសាស្ត្រខេត្តស្ទឹងត្រែង ស្ទាក់ចាប់បាននៅលើដងផ្លូវជាតិលេខ 7 ភូមិសាស្រ្តស្រុកសំបូរខេត្តក្រចេះថ្ងៃទី 12 ខែវិច្ឆិកាឆ្នាំ 2020។

ជននេះបន្លំដឹកឈើក្រញូងស៊ីឈ្នួលឲ្យមេឈ្មួញវៀតណាម ចេញមកពីស្រុកសៀមប៉ាងខេត្តស្ទឹងត្រែង។ សមត្ថកិច្ចបានកំពុងតែបន្តតាមចាប់ខ្លួនមេឈ្មួញវៀតណាមកំពុងតែសម្ងំលាក់ខ្លួនពួនអាត្មាទិញឈើល្មើសច្បាប់នៅស្រុកសៀមប៉ាង។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថារថយន្តកាមរីឆ្លាមបានដឹកឈើប្រណីតពីស្រុកសៀមប៉ាងខេត្តស្ទឹងត្រែងក្នុងបំណងយកលក់នៅស្រុកស្នួលខេត្តក្រចេះ។សមត្ថកិច្ចបានដេញស្ទាក់តាំងពីចំណុចដុងក្រឡរហូតដល់ត្រង់ចំណុចមុខវត្តអូរព្រះ ស្ថិតក្នុងឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះទើបចាប់បាន។
នៅក្នុងពេលចុះបង្រ្កាបឈ្មួងឈើនោះបើកប៉ះរថយន្តសមត្ថកិច្ចអស់៣គ្រឿងផង។
សេចក្តីរាយការណ៍បានឲ្យដឹងទៀតថា រថយន្តដឹកឈើដែលកម្លាំងសមត្ថកិច្ចអាវុធហត្ថ បង្ក្រាបបាន ជាប្រភេទរថយន្តកាមរីឆ្លាម ព័ណ៌ស្លែ ពាក់ស្លាកលេខ កំពង់ស្ពឺ 2A-2025 ។ ចំណែក អ្នកបើកបររថយន្ត ឈ្មោះ តាន សុភ័ក្ត្រ ជាជំនួយការនិពន្ធនាយក របស់អង្គភាពសារព័ត៌មានមួយក្នុងស្រុក ដែលឈរជើងយកព័ត៌មាន នៅក្នុងខេត្តក្រចេះ។
ក្រោយការឃាត់ខ្លួន ជនសង្ស័យ រួមជាមួយរថយន្តដឹកឈើក្រញូង ត្រូវបានបញ្ជូនមកកាន់ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ។ដោយឡែក ឈើនៅក្នុងរថយន្តនោះ នៅមិនទាន់ដឹងពីចំនួនពិតប្រាកដនៅឡើយទេ ចំពោះវត្ថុតាងបទល្មើស ត្រូវបានប្រគល់ទៅឲ្យមន្ត្រីព្រៃឈើខេត្តស្ទឹងត្រែង ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង