ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរាជធានីនិង លោកស្នងការបន្តចែកម៉ាស់ដោយផ្ទាល់ដៃជូនអ្នកដំណើរដែលកំពុងធ្វើចរាចរណ៍តាមដងផ្លូវដើម្បីការពារជម្ងឺកូវីដ-១៩

119

ភ្នំពេញ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញលោកឃួង ស្រេង និងលោកឧត្តមសេនីយ៍ឯក ថេតអគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៣ខែវិច្ឆិកាឆ្នាំ ២០២០នេះ បានបន្តចុះចែកម៉ាស់ក្រណាត់របស់សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រី ជូនបងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើដំណើរតាមដងផ្លូវ នៅចំណុចស្តុបអុីនធើកុងទីណង់តាល់ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

    ការចែកនេះគឺដើម្បីជាការរំលឹកអោយប្រជាពលរដ្ឋ ពាក់ម៉ាក់ជាប់ជានិច្ចទៅតាមការណែនាំរបស់ក្រសួងសុខាភិបាលដើម្បីការពារនូវការរីករាលដាលនៃជំងឺកូវីដ១៩។

  ក្នុងការចែកម៉ាស់ផ្ទាល់ដៃជូនទៅដល់អ្នកដំណើរនេះអភិបាលរាជធានីភ្នំពេញក៏បានណែនាំអោយបងប្អូនប្រជាពលរដ្ឋអនុវត្តវិធានរបស់ក្រសួងសុខាភិបាលដោយត្រូវពាក់ម៉ាស់ លាងដៃនឹងអាកុល ការសម្អាតអនាម័យខ្លួនប្រាណ និងការរក្សាគម្លាតសុវត្ថិភាពពោលគឺ ត្រូវអនុវត្តឲ្យបានទៅតាមការណែនាំរបស់ក្រសួងសុខាភិបាលដើម្បីធ្វើយ៉ាងណាការពារឲ្យបាននូវការរីករាលដាលនៃជំងឺ១៩

   លោកបញ្ជាក់ថា ម៉ាស់ទាំងនេះជាអំណោយរបស់សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រី ដោយសម្តេចបានប្រគល់មករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីឲ្យរដ្ឋបាលរាជធានីភ្នំពេញ បន្តចែកជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រនៅក្នុងសហគមន៍ដែលមិនមានថវិកាគ្រប់គ្រាន់ក្នុងការទិញម៉ាស់ពាក់ការពារជំងឺកូវីដ១៩

 

អត្ថបទដែលជាប់ទាក់ទង