ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធររាជធានីភ្នំពេញ ចែកម៉ាសជូនបងប្អូនកម្មករក្រុមហ៊ុនសុិនទ្រី ចំនួន២.២៥០នាក់ ដើម្បីការពារការឆ្លងកូវីដ-១៩

88

ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ ដឹកនាំដោយលោកហួត ហៃ អភិបាលរងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកាឆ្នាំ២០២០នេះបានចែកម៉ាសជូនបងប្អូនកម្មករក្រុមហ៊ុនសុិនទ្រី ចំនួន២.២៥០នាក់ ដើម្បីការពារការឆ្លងជម្ងឺកូវីដ១៩

   មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានអោយដឹងថា កាលពីព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បន្ទាប់ពីទទួលបានគោលការណ៏ពី លោកអភិបាលរាជធានីភ្នំពេញ លោកហួត ហៃ អភិបាលរងរាជធានី និងសហការី បាននាំយកម៉ាស់ក្រម៉ាចំនួន .៥០០ម៉ាស ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចតេជោ នាយករដ្ឋមន្រ្តី ទៅចែកជូនបងប្អូនកម្មករក្រុមហ៊ុនសុិនទ្រី ចំនួន២.២៥០នាក់ នៅយានដ្ឋានក្រុមហ៊ុនសុិនទ្រី។

  គួរបញ្ជាក់ថា តាមរយៈរដ្ឋមន្ត្រីក្រសួងសុខាភិបាល សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកាលពីប៉ុន្មានថ្ងៃមុននេះ

បានប្រគល់ម៉ាស់ក្រណាត់ទាំង២លាន ជូនមកសាលារាជធានីភ្នំពេញ ដើម្បីយកទៅប្រគល់ជូនទៅដល់ប្រជាពលរដ្ឋក្រីក្រដែលមិនមានលទ្ធភាពក្នុងការទិញម៉ាក់យកមកប្រើប្រាស់ ខណៈដែលជំងឺកូវីដ១៩បាននិងកំពុងរាលដាលនៅក្នុងរាជធានីភ្នំពេញ

អត្ថបទដែលជាប់ទាក់ទង