ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់ខ្លួនជនសង្ស័យម្នាក់ ក្នុងករណីប៉ុនប៉ងលួច និងប្រើស្លាកលេខក្លែងបន្លំ

128

កណ្តាល៖ អធិការដ្ឋាននគរបាលស្រុកអង្គស្នួល បានចាប់ខ្លួនជនសង្ស័យម្នាក់ ក្នុងករណីប៉ុនប៉ងលួច និងប្រើស្លាកលេខក្លែងបន្លំ ដែលកើតហេតុថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង៥ និង១០នាទីទៀបភ្លឺ នៅចំណុចផ្លូវជាតិលេខ៤ ភូមិព្រៃរការ ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល។

ជនសង្ស័យ ត្រូវបានឃាត់ខ្លួនថ្ងៃទី៥សីហា២០១៨ ឈ្មោះ ភិន សីហា ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត រស់នៅភូមិប្រមាត់ដី ឃុំ ស្វាយទៀប ស្រុកចំការលើ ខេត្តកំពង់ចាម។ វត្ថុតាងចាប់យក៖ ១-រថយន្ត១គ្រឿង ម៉ាកកាមរីឆ្លាម ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ២A-០៦២១។ ២-សោខ្សៀចំនួន១ និង ដែកសំប៉ែត១ សម្រាប់កាច់សោកម៉ូតូ ។ ៣-ដែកសម្រាប់ឆ្កឹះសោចំនួន១។

នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៨ នៅវេលាម៉ោង៥.១០នាទីទៀបបភ្លឺ កម្លាំងជំនាញអធិការដ្ឋាន នគរបាលស្រុកអង្គស្នួល ក្រុមល្បាតវេនភ្លឺ បានល្បាតទៅដល់ចំណុចកើតហេតុ បានប្រទះឃើញជន សង្ស័យមានរថយន្ត១គ្រឿង និងម៉ូតូ១គ្រឿង ម៉ាកឌ្រីមសង់ស៊េរី២០១៨ ។ ពេលនោះកម្លាំងនគរបាលបានចុះសួរនាំ ស្រាប់តែជនសង្ស័យខាងលើនាំគ្នា បើករថយន្តនិងម៉ូតូគេចខ្លួន កម្លាំងនគរបាល ក៏ធ្វើការដេញតាម លុះដល់ចំណុចផ្សារថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ទើបឃាត់ខ្លួនជនសង្ស័យបាន១នាក់ ឈ្មោះ ភិន សីហា និងត្រួតពិនិត្យក្នុងរថយន្ត រកឃើញសោខ្សៀចំនួន១ និង ដែកសំប៉ែត១ សម្រាប់ កាច់សោកម៉ូតូ និង ដែកសម្រាប់ឆ្កឹះសោចំនួន១។

តាមចម្លើយសារភាពរបស់ជនសង្ស័យ បានឆ្លើយថា ខ្លួនបានខ្ចីរថយន្តពីឈ្មោះ ផាន់ណា ភេទប្រុស អាយុប្រហែល៣៥ឆ្នាំ នៅខាងមុខណាហ្គាភ្នំពេញ វេលាម៉ោង១រំលងអធ្រាត្រ។ ពេលនោះ ខ្លួនបានបើករថយន្តតែម្នាក់ឯង ហើយឈ្មោះ វុធ ភេទប្រុស អាយុប្រហែល២០ឆ្នាំ ជិះម៉ូតូម៉ាកសង់ ម្នាក់ឯងដែរ ជិះតាមឡានពីក្រោយជិះឈប់ៗរហូត ដល់ចំណុចកើតហេតុ ក៏បានជួបសមត្ថកិច្ចតែម្តង ។
កន្លងមកខ្លួន ,ឈ្មោះ ផាន់ណា និងឈ្មោះវុធ ធ្លាប់ប្រើប្រាស់ថ្នាំញៀនជាមួយគ្នា នៅតាមផ្ទះសំណាក់ មិនស្គាល់ឈ្មោះម្តុំទួលសង្កែ។ សូមបញ្ជាក់ ជនសង្ស័យធ្លាប់ប្រើប្រាស់សារធាតុញៀនជាង១ឆ្នាំ កន្លងមកហើយ។ចំពោះករណីនេះ កម្លាំងជំនាញកំពុងកសាងសំណុំរឿងតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង