ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​ស្លាប់ ២ នាក់​របួសធ្ងន់​ម្នាក់ ជិះ​ម៉ូតូឌុប​គ្នា​ក្នុង​ល្បឿន​លឿន ជ្រុល​ទៅបុក​ពីក្រោយ​រថយន្ត កំពុងតែ​ចត​ចោល

51

 

​ភ្នំពេញ​៖​យុវជន ៣​នាក់ បាន​បាត់​បង់ជីវិត បន្ទាប់ពី​ជិះ​ម៉ូតូឌុប​គ្នា​មិន​ប្រយ័ត្ន​ជ្រុល​ទៅបុក​ពីក្រោយ និង​រថយន្ត​ចត​ចោល​នៅ​ចិញ្ចើមផ្លូវ​ពេញទំហឹង បណ្ដាល​ឲ្យ​ស្លាប់ ២ នាក់ រីឯ​ម្នាក់ទៀត​រងរបួស​ធ្ងន់​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​ភ្លាមៗ ។ ចំណែក​តៃកុង​រថយន្ត​ត្រូវ​សមត្ថកិច្ច​ឃាត់​បាន​។​

​ហេតុការណ៍​នេះដែរ កើតឡើង​នៅវេលា​ម៉ោង ២ និង ៣០ នាទី​យប់​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃ​សុក្រ ទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២០ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​បេតុង ក្នុង​សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​បើ​យោងតាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​បានឃើញ​យុវជន​៣ នាក់ ជិះ​ម៉ូតូ​ឌ្រី​ម​សង់​សេ​១២៥ ដែល​ពាក់​ផ្លាកលេខ​ភ្នំពេញ 1C 3687 ឌុប​គ្នា​ធ្វើដំណើរ​ក្នុងទិសដៅ​ពី​ជើង​មក​ត្បូង ក្នុង​ល្បឿន​លឿន មកដល់​ចំណុចកើតហេតុ​ខាងលើ ក៏​ជ្រុល​ទៅបុក​ពីក្រោយ និង​រថយន្ត​ចត​ចោល​ប្រភេទ​ដឹកទំនិញ ម៉ាក ហី​យ៉ាន់​ដាយ ដែល​ពាក់​ផ្លាកលេខ 3A1534 ពេញទំហឹង​បណ្តាល​ឲ្យ​យុវជន ២​នាក់ ដា​ច់ក និង​បែក​ខួរ ចំណែក​ម្នាក់ទៀត​រងរ​បួស​ធ្ងន់​បញ្ជូនទៅ​មន្ទីរពេទ្យ​៕

អត្ថបទដែលជាប់ទាក់ទង