ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ្រូបង្វឹកបាល់ទះចិនចាប់ផ្ដើមជ្រើសរើសកីឡាជម្រើសជាតិ

117

​ភ្នំពេញ:បន្ទាប់ពីមកដល់ស្រុកខ្មែរកាលពីថ្ងៃទី១សីហានោះគ្រូបង្វឹកបាល់ទះចិនគឺលោកJi Junបានចាប់ផ្ដើម
ជ្រើសរើសកីឡាករល្អៗដើម្បីបញ្ចូលជាក្នុងក្រុមជម្រើសជាតិហើយ ។
​ការជ្រើសរើសធ្វើឡើងរយៈពេល២ថ្ងៃគឺថ្ងៃទី៥ និង ទី៦សីហានៅទីលានវិសាខានាក្រុងរណបហ្គ្រេនភ្នំពេញ។
លោកបឹង គឹមតោអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជាបានបញ្ជាក់ឲ្យដឹងថាតាមការគ្រោងទុកត្រូវមានក្រុម
ខ្លាំងៗចំនួន៥ចូលរួមតែដោយសារក្រុមចំនួន២គឺក្រុមបញ្ជាការដ្ឋានអង្គរក្ស និងក្រុមកងពលធំអន្តរាគមន៍លេខ៣មាន
បេសកកម្មមិនអាចចូលរួមបាននោះទើបមានតែ៣ក្រុមចូលរួមគឺក្រុមវិសាខា ចំនួន២ក្រុម និងក្រុមក្រសួងមហាផ្ទៃ។
​ការប្រកួតជ្រើសរើសរកកីឡាករសម្រាប់ក្រុមជម្រើសជាតិនេះលោកស សុខាដែលជាអនុប្រធានសហព័ន្ធ
កីឡាបាល់ទះកម្ពុជាជាអ្នកចំណាយទាំងស្រុង ។លោកគ្រូ Ji Jun ជាអ្នកសម្រេចចិត្តក្នុងការជ្រើសរើសដោយខ្លួន
លោក ឯ លោកស សុខាជាអ្នកចំណាយ ។

​របៀបជ្រើសរើសគឺក្រុមទាំង៣ដែលចូលរួមត្រូវប្រកួតគ្នាយកចំណាត់ថ្នាក់ដោយគ្រូបង្វឹកជាអ្នកកត់សម្គាល់លើកីឡាករណាដែលល្អមានសមត្ថភាព ឹឯ វិន័យ និង សីលធម៌របស់កីឡាករវាយតម្លៃដោយសហព័ន្ធ ។តាមការ
គ្រោងទុកលោកនឹងជ្រើសរើសពី១៦ទៅ១៨រូបទៅតាមដែលអាចជ្រើសរើសបាន ។
​លោក Ji Jun គឺជាគ្រូបង្វឹកបាល់ទះមកពីមជ្ឈមណ្ឌលគ្រប់គ្រងកីឡាបាល់ទះនៃមន្ទីរកីឡាខេត្តហ្វ៊ូជាំង ។
លោកត្រូវបង្ហាត់នៅស្រុកខ្មែររយៈពេល៥ឆ្នាំ ។លោកស សុខាបានប្រាប់ទៅគ្រូបង្វឹកថាក្នុងរយៈពេល៥ឆ្នាំដែលលោក
បង្ហាត់សហព័ន្ធចង់បានត្រឹមតែមេដាយសំរិទ្ធស៊ីហ្គេមក៏អស់ចិត្តដែរ ។

​គ្រូបង្វឹករូបនេះបានអះអាងវិញថាលោកនឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ។ លោកនឹងមិនលាក់លៀម
អ្វីឡើយគឺអ្វីដែលលោកមានលោកបញ្ចេញទាំងអស់ ។គ្រូបង្វឹករូបនេះសំណូមពរថាបន្ទាប់ពីជ្រើសរើសបានលោកសុំ
ឲ្យពួកគេរស់នៅក្នុងជម្រំជាមួយគ្នាដើម្បីលោកងាយស្រួលក្នុងការគ្រប់គ្រង ។

​ករណីនេះលោកស សុខាបានស្ម័គ្រចិត្តធ្វើតាមសំណូមពរហើយលោកធានាចិញ្ចឹមពួកគេ ដោយលោកស្វះ
ស្វែងរកការជួយគាំទ្រពីផ្នែកឯកជន។សូមបញ្ជាក់ថាដើម្បីលើកទឹកចិត្តដល់បណ្ដាក្លិបដែលបញ្ជូនក្រុមកីឡាករមកធ្វើ
តេស្តដើម្បីរកកីឡាករល្អៗបញ្ជុលក្រុមជម្រើសជាតិនេះលោកស សុខាបានចំណាយលុយផ្ទាល់ខ្លួនចំនួន៣.០១៥ដុល្លារសម្រាប់ការជ្រើសរើសនេះ ។

​លុយនេះក៏ចំណាយផងដែរទៅលើប្រាក់រង្វាន់សម្រាប់ក្រុមដែលចូលរួមគឺក្រុមបានលេខ ១បាន៣.០០០.០០០រៀល លេខ២បាន២.០០០.០០០រៀល និង លេខ៣បាន១.០០០.០០០រៀល ។

អត្ថបទដែលជាប់ទាក់ទង