ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការដ្ឋានដាក់លូទំហំ១ម៉ែត្រកន្លះនៅភូមិប៉ប្រ៉ក់ខាងជើង ខណ្ឌពោធិសែនជ័យនិងភូមិរោងចក្រខណ្ឌសែនសុខ បានបញ្ចប់១០០ភាគរយហើយ

72
ភ្នំពេញ៖ ការដ្ឋានដាក់លូទំហំ១ម៉ែត្រកន្លះនៅភូមិប៉ប្រ៉ក់ខាងជើងសង្កាត់កាកាបខណ្ឌពោធិសែនជ័យនិងភូមិរោងចក្រសង្កាត់គោកឃ្លៀងខណ្ឌសែនសុខ គិតមកដល់ថ្ងៃទី០៧សីហា២០១៨នេះបានបញ្ចប់១០០
ភាគរយហើយ ដើម្បីរំដោះទឹកជូនប្រជាពលរដ្ឋនៅតំបន់នេះ ។
   មន្ត្រីនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹងថា អនុវត្តតាមការបញ្ជាដឹកនាំពីលោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានបើកការដ្ឋានដាក់លូមួយខ្សែ ដោយចាប់ពីភូមិប៉ប្រ៉ក់ខាងស្របផ្លូវរថភ្លើងបត់កាត់ផ្លវរថភ្លើងតាមផ្លូវបេតុ៤២Pឆ្ពោះមកប្រឡាយអូរអាគុជ ហើយមកដល់ថ្ងៃនេះ ការដ្ឋានដាក់លូទំហំ ១.៥ម៉ែត្រភ្ជាប់ពីប្រឡាយស្របផ្លូវរថភ្លើងនៅភូមិប៉ប្រ៉ក់ខាងជើងដោយឆ្លងកាត់ផ្លូវរថភ្លើង ទៅភ្ជាប់ប្រឡាយអូរអាគុជក្នុងខណ្ឌសែនសុខនេះ បានបញ្ចប់ ១០០%ហើយ។ សង្ឃឹមថា តំបន់សង្កាត់កាកាបទី១ដែលធ្លាប់រងការលិចលង់ដោយទឹកភ្លៀងកន្លងមក នឹងកាត់បន្ថយបានការលិចលង់បានយ៉ាងច្រើន។
  មន្ត្រីដដែរ បានបញ្ជាក់ថា ការដ្ឋាននេះបានចាប់ផ្តើមកាលពីថ្ងៃទី២១ខែមិនាឆ្នាំ​២០១៨ ហើយគ្រោងបញ្ចប់នៅខែសីហា២០១៨ ។ អត្ថប្រយោជន៍​នៃគំរោងនេះ គឺពិតជាបានកាត់បន្ថយទឹកជំនន់ទឹកភ្លៀងនិងទឹកកខ្វក់នៅភូមិប៉ប្រ៉ក់ខាងជើងសង្កាត់កាកាបនៃខណ្ឌពោធិសែនជ័យនិងភូមិរោងចក្រសង្កាត់គោកឃ្លៀងនៃខណ្ឌសែនសុខ៕

អត្ថបទដែលជាប់ទាក់ទង