ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តារាចម្រៀង ព្រាប សុវត្ថិ គោរពស្នើសុំសម្តេចតេជោ ហ៊ុន សែន ជួយអន្តរាគមន៍ដីរបស់ខ្លួនដែលត្រូវលោក ម៉ៅ ធនារក្ស រំលោភយកនៅខេត្តមណ្ឌលគីរី

122

នៅក្នុងលិខិតនោះ លោក ព្រាប សុវត្ថិ បានជម្រាបជូនសម្តេចតេជោ ហ៊ុន សែន យ៉ាងដូច្នេះថា លោក ម៉ៅ ធនារក្ស បានរំលោភយកដីរបស់ខ្លួន ទំហំប្រមាណ ១៩៣,២៩០ម៉ែត្រក្រឡា។ ដីនេះមានទីតាំងស្ថិតនៅភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

លោក ព្រាប សុវត្ថិ បានសរសេរក្នុងលិខិតសុំអន្តរាគមន៍នោះយ៉ាងដូច្នេះ៖ «គោរពស្នើសុំសម្តេចតេជោ ហ៊ុន សែន មេត្តាផ្តល់កិច្ចអន្តរាគមន៍ និងដោះស្រាយករណី ឯកឧត្តម ម៉ៅ ធនារក្ស ជាសមាជិកក្រុមប្រឹក្សាខេត្តមណ្ឌលគិរី បានប្រើសិទ្ធិអំណាចរំលោភបំពានយកដី ដែលជាកម្មសិទ្ធិរបស់ម្តាយខ្ញុំបាទ មានទំហំប្រមាណ ១៩៣២៩០ម៉ែត្រក្រឡា មានទីតាំងស្ថិតនៅភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី (ទីតាំងអតីតស្ថិតនៅភូមិពូទ្រូក្រោម ឃុំសែនមនោរម្យ ស្រុកអូរាំង ខេត្តមណ្ឌលគិរី»។

អត្ថបទដែលជាប់ទាក់ទង