ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សារលិខិត អោងសាន ស៊ូជី អរគុណកម្ពុជា គឺជាមិត្ដដ៏ល្អ ដែលមិនអាចកាត់ថ្លៃបាន

71

ភ្នំពេញ៖ លោកស្រី អោងសាន ស៊ូជី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចតេជោ ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពជា ចំពោះការផ្ដល់វិភាគទានសប្បុរសធម៌នូវ ម៉ាសចំនួន ២ លានម៉ាស និងបរិក្ខាពេទ្យដទៃទៀត ដល់ប្រទេសមីយ៉ាន់ម៉ា។ នេះបើយោងតាមលិខិតរបស់លោកជំទាវទីប្រឹក្សារដ្ឋ ផ្ញើជូនសម្តេចតេជោ នៅថ្ងៃនេះ។
សារលិខិតក៏បានបញ្ជាក់ផងដែរថា៖ “ការផ្ដល់ជំនួយដ៏មានតម្លៃរបស់ព្រះរាជាណាចក្រកម្ពុជា ដល់សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ដែលកំពុងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នាពេលនេះ ពិតជាឆ្លុះបញ្ចាំងនូវចំណងមិត្តភាពពិតប្រាកដ ដែលព្រះរាជាណាចក្រកម្ពុជា មានចំពោះមីយ៉ាន់ម៉ា និងជាការជួយឧបត្ថម្ភដ៏ធំធេងចំពោះយើងខ្ញុំ ក្នុងកាលៈទេសៈដ៏លំ
បាកនេះ។ បើទោះជាកំពុងជួបប្រទះការកើន ឡើងករណីកូវីដ-១៩ នៅក្នុងប្រទេស
មីយ៉ាន់ម៉ា យ៉ាងណាក៏ដោយ ក៏យើងខ្ញុំមានជំនឿជឿជាក់យ៉ាងមុតមាំថា ដោយមានកម្លាំង រួមសាមគ្គីរបស់ប្រជាជនយើងខ្ញុំ និងការឧបត្ថម្ភគាំទ្រដ៏ខ្លាំងក្លាពីដៃគូជាមិត្ត ដូចជា កម្ពុជា យើងខ្ញុំនឹងអាចជម្នះលើបញ្ហាប្រឈម និងងើបឡើងកាន់តែរឹងមាំនិងខ្លាំងក្លាថែម ទៀត។
លោកស្រីទីប្រឹក្សារដ្ឋសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ក៏បានចូលរួមអបអរសាទរចំពោះ សម្ដេចតេជោ ក្នុងការគ្រប់គ្រងជំងឺកូវីដ-១៩ ប្រកបដោយភាពជោគជ័យនៅប្រទេសកម្ពុជា។
សូមបញ្ជាក់ថា៖ នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកានេះ ជំនួយជាម៉ាស់ និងសម្ភារបរិក្ខារវេជ្ជសាស្ត្រមួយចំនួនរបស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានប្រគល់ជូនដល់សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា រួចរាល់ហើយ ដោយមានការចូលរួមប្រគល់ទទួលពី ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Myint Htwe រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងកីឡា របស់មីយ៉ាន់ម៉ា។
ជំនួយជាម៉ាស និងសម្ភារវេជ្ជសាស្ត្រ គិតរហូតថ្ងៃនេះ រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់ជូន ប្រទេសឡាវ មីយ៉ាន់ម៉ា រួចហើយ។ ដោយឡែក នៅយប់ថ្ងៃនេះ សម្តេចតេជោ ក៏សម្រេចជាផ្លូវការផ្តល់ជូនម៉ាស និងសម្ភារបរិក្ខាវេជ្ជសាស្រ្តជូនដល់ប្រទេសទីម័រឡេស្តេផងដែរ ៕. សំរិត

អត្ថបទដែលជាប់ទាក់ទង