ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បិទ​សណ្ឋាគារ​ភ្នំពេញ ២​ថ្ងៃ​

93

​ភ្នំពេញ​៖​លោក ម៉ម ប៊ុនហេង​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល បាន​ថ្លែងថា តាម​ការស្រាវជ្រាវ នៅ​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ ២០២០ អ្នកជំងឺ​បាន​ទៅ​ហាត់ប្រាណ និង​ងូតទឹក​នៅ​សណ្ឋាគារ​ភ្នំពេញ ដូច្នេះ ក្រសួងសុខាភិបាល ទទួលបាន​ការឯកភាព​ពីស​ម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក្នុង​ការបិទ​សណ្ឋាគារ​នេះ​រយ​:​ពេល​ពីរ​ថ្ងៃ​ដើម្បី​ស្រាវជ្រាវ​រក​អ្នក​បះ​ពាល់ និង​យក​សំណាក​មក​ធ្វើតេស្ត​។​

​សេចក្តី​ដូច​បាន​ជម្រាបជូន​ខាងលើ សូម​សាធារណជន​មេត្តា​ជ្រាប ហេ​ី​យ​អ្នក​ដែល​ពាក់ព័ន្ធ​នៅថ្ងៃនោះ សូម​អ​ញ្ជេ​ី​ញ​មក​ធ្វេ​ី​តេស្ត​នៅថ្ងៃនេះ នៅតាម​ទីតាំង​រៀបចំ​ដោយ​ក្រសួងសុខាភិបាល​ហេ​ី​យ​បានចេញ​ផ្សាយ​នៅ​ព្រឹក​មុ​ិ​ញ​នេះ ឲ្យ​បាន​គ្រប់ៗ​គ្នា​។

​បើតាម​លោក រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ៖ យោងតាម​គោលការណ៍​ឯកភាព​ដ៏​ខ្ពង់ខ្ពស់​ពីស​ម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានសម្រេច​ឲ្យ​បិទ​សណ្ឋាគារ​ភ្នំពេញ​រយៈពេល​២​ថ្ងៃ​សិន ដោយហេតុ​ផល​លោក ឆែម សាវុធ អគ្គនាយក​ពន្ធនាគារ បាន​ទៅ​ហាត់ប្រាណ និង​ហែល​ទឹក​នៅ​នោះ កាលពី​រសៀល​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២០​។ ការបិទ​បណ្តោះអាសន្ន​នេះ​ដើម្បី​អនុញ្ញាត​ឲ្យ​ក្រុមគ្រូពេទ្យ​ធ្វើការ​ស្វែងរក​អ្នក​ជាប់​ពាក់ព័ន្ធ​នៅ​ទីនោះ​ទាំង​ផ្ទាល់ និង​ប្រយោល ក៏ដូចជា​ដើម្បី​ទប់ស្កាត់​បញ្ហា​ផ្សេងៗ​ដែល​អាច​កើតឡើង​ដោយសារ​ជំងឺ​កូ​វីដ​១៩​។ ក្រសួងសុខាភិបាល​បានសម្រេច​កំណត់​ចំនួន​នៃ​ការធ្វើ​សេ​ត្ត​រក​វីរុស​កូ​វីដ​១៩ ចំនួន​៣​លើក លើ​អ្នក​ប៉ះពាល់​ដោយផ្ទាល់ និង​ប្រយោល​ជាមួយ​ក្រុមគ្រួសារ អគ្គនាយក​ពន្ធនាគារ លោក ឆែម សាវុធ​។​

​ការធ្វើ​តេស្ត​លើក​ទី​១ គឺធ្វើឡើង​នៅ​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២០, លើក​ទី​២ ធ្វើ​នៅ​ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០២០ និង​លើក​ទី​៣ នៅ​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០២០ ទៅតាម​ទីតាំង​ដែល​បានកំណត់ ទាំង​ក្នុង​នៅ​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​។ ប្រសិនបើ​អ្នក​ប៉ះពាល់​ផ្ទាល់ ឬ​ប្រយោល មិនបាន​ធ្វើតេស្ត​នៅ​ថ្ងៃ​កំណត់​របស់​ក្រសួង​, នោះ​ក្រសួង​នឹង​កំណត់​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ រាប់​ចាប់​ពីថ្ងៃ​បានធ្វើ​តេស្ត​។​

នៅ​ព្រឹក​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ ក្រសួងសុខាភិបាល​បាន​អំពាវនាវ ដល់​អ្នក​ដែល​ពាក់ព័ន្ធ​ដោយផ្ទាល់ និង​ប្រយោល​ជាមួយ​ក្រុមគ្រួសារ​លោក ឆែម សាវុធ អគ្គនាយក​ពន្ធនាគារ សូម​អញ្ជើញ​មក​ធ្វើតេស្តរ​កកូ​វីដ​១៩ នៅ​ផ្សារ​ទំនើប​អ៉ី​អន​១ សម្រាប់​ប្រជាពលរដ្ឋ​ធម្មតា និង​នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ សម្រាប់​មន្ត្រីរាជការ​។ គិត​ត្រឹម​ម៉ោង​៧​និង​០០​នាទី​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ ក្រសួងសុខាភិបាល បាន​រកឃើញ​៦​ករណី​វិជ្ជមាន​កូ​វីដ​១៩ ជាប់​ពាក់ព័ន្ធ​នឹង​ក្រុមគ្រួសារ​លោក ឆែម សាវុធ អគ្គនាយក​ពន្ធនាគារ និង​កំពុង​បន្ត​ស្រាវជ្រាវ​រក​អ្នក​ប៉ះពាល់​ផ្សេងទៀត​៕​

អត្ថបទដែលជាប់ទាក់ទង