ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាវុធហត្ថខេត្តសៀមរាប ឃាត់ខ្លួនជនសង្ស័យចំនួន ០៥នាក់ និងដកហូតថ្នាំញៀនចំនួន ១៩កញ្ចប់

109

សៀមរាប៖ នៅវេលាម៉ោង១៤ និង ៣០នាទីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៨ កំលាំងកងរាជអាវុធហត្ថខេត្តសៀមរាបបានចុះបង្ក្រាបករណី រក្សាទុក ដឹកជញ្ជូនឬជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន នៅចំណុចភូមិ តាភុល សង្កាត់ស្វាយដង្គំ ក្រុងខេត្តសៀមរាប ក្នុងនោះឃាត់ខ្លួនជនសង្ស័យចំនួន ០៥នាក់៖
១.ឈ្នោះ សាមុត សាយយ៉ាន់ ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។
២.ឈ្មោះ តេង គឹមស៊ាង ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិតាភុក សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។
៣.ឈ្មោះ មាស សារត្ន័ ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរជាងពិដាន ទីលំនៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
៤.ឈ្មោះ ផាត់ ផានិត ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរជាងរថយន្ត ទីលំនៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
៥.ឈ្មោះ សុខ ចាន់នី ភេទស្រី អាយុ ១៩ឆ្នា មុខរបរអ៊ុតសក់ ទីលំនៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
វត្ថុតាងចាប់យករួមមាន៖ម្សៅក្រាមពណ៌សថ្លា (ម៉ាទឹកកក) ចំនួន១៨កញ្ចប់ ទំងន់៤១,៦៦ក្រាម ថ្នាំញៀនក្រវី(K) ០១កញ្ចប់ ទំងន់ ២,២៤ក្រាម ទូរស័ព្ទចំនួន ០៥គ្រឿង។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្ត កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូង ។

អត្ថបទដែលជាប់ទាក់ទង