ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្នងការនគរបាលខេត្តត្បូងឃ្មុំនាំយកអំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រគល់ជូនមន្រ្តីប៉ុស្តិ៍រដ្ឋបាល ចំនួន៦ដែលកំពង់ជន់លិច

74

ត្បូងឃ្មុំ ៖ ខណៈទឹកទន្លេមេគង្គក្នុងភូមិសាស្រ្តខេត្តត្បូងឃ្មុំ នៅតែបន្តហក់ឡើងជារៀងរាល់ថ្ងៃធ្វើឲ្យភូមិប្រជាពលរដ្ឋក្នុង ស្រុកក្រូចឆ្នារ និងស្រុកត្បូងឃ្មុំ តាមដងទន្លេបានជន់លិច ក្នុងនោះក៏មានប៉ុស្តិ៍រដ្ឋបាលចំនួន៦ ក្នុងស្រុកទាំង២ខាងលើក៏ បានជនលិចផងដែរ ។ ដើម្បីជាការលើកទឹកចិត្តដល់មន្រ្តីប៉ុស្តិ៍ រដ្ឋបាលទាំង៦លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរ បាលខេត្តបានដឹកនាំកម្លាំង ចុះពិនិត្យស្ថានភាពដោយផ្ទាល់ និងបាននាំយកអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទៅប្រគល់ជូនដល់មន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាលរួម មានប៉ុស្តិ៍រដ្ឋបាលព្រែកអាជី , ប៉ុស្តិ៍រដ្ឋបាលកោះពីរ ប៉ុស្តិ៍រដ្ឋ បាលកំពង់ទ្រាស, ប៉ុស្តិ៍រដ្ឋបាលពាមជីលាំង,ប៉ុស្តិ៍រដ្ឋបាល បឹងព្រួល និងប៉ុស្តិ៍រដ្ឋបាលជីរោទី១ ។
មានប្រសាសន៍ទៅមន្រ្តីប៉ុស្តិ៍ក្នុងឳកាសនោះលោកឧត្តម សេនីយ៍ទោ បែន រ័ត្ន បានលើកឡើងថា ឆ្នាំទឹកទន្លេបានជន លិចភូមិប្រជាពលរដ្ឋតាមដងទន្លេស្ទើរទាំងស្រុក ដែលការ ជន់ លិចនេះបានបង្ករផលប៉ះពាល់ យ៉ាងធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋ ក្នុងរស់នៅ និងប្រកបររកស៊ីចិញ្ចឹមជីវិតក្នុងនោះមួយត្រូវបាន ជម្លៀសទៅទីទួលសុវត្ថិភាព។ លោកបន្តថា ក្នុងនោះប៉ុស្តិ៍ រដ្ឋបាលមួយចំនួនក៏ត្រូវជន់លិច បង្កការលំបាក់ក្នុងបម្រើសេវា ជូនប្រជាពលរដ្ឋ តែយ៉ាងណាពួកគាត់បានប្រឹងប្រែងអស់ពី លទ្ធភាពជួយដល់ពលរដ្ឋដែលរងគ្រោះ។
សូមជម្រាបថា នៅក្នុងឆ្នាំ២០១៨នេះខេត្តត្បូងឃ្មុំបាន ទទួលរងនូវគ្រោះមហន្តរាយធម្មជាតិផ្សេងៗ ដូចជា បាក់ច្រាំងទន្លេ ប្រវែង៤០០ម៉ែត្រជម្រៅ១០ម៉ែត្រ នៅស្រុកត្បូង ឃ្មុំ ក្នុងឃុំទន្លេបិទ និងឃុំជីរោទិ៍១ ធ្វើឲ្យផ្ទះ៧ខ្នងត្រូវរំកិល ចេញទៅរកកន្លែងសុវត្ថិភាព ។ ទឹកឡើងជន់លិច ប៉ះពាល់ ដំណាំកសិផលក្នុង ស្រុកក្រូចឆ្មារ ដូចជាពោត ៩៨៦ ហិចតា ខូចខាត ៨៤៧ ហិចតា។ ដំណាំស្រូវប៉ះពាល់៣២០ ហិចតា ខូចខាត ២៤ ហិចតា។ ដំណាំដំឡូងមីប៉ះពាល់២៦ហិចតា ខូចខាតទាំងស្រុង។ ដំណាំបន្លែបង្ការ ២៤ហិចតា ខូចខាត ទាំង២៤ ហិចតា។ ចំណែកស្រុកត្បូងឃ្មុំដំណាំប៉ះពាល់ ៦៤៨ ហិចតា ខូចខាត ២១៨ ហិចតា និងបន្លែ៧ ហិចតាខូចខាត់ ទាំង៧ហិចតា ។ ស្រុកត្បូងឃ្មុំមានឃុំចំនួន៣ ដែលរង ផលប៉ះពាល់ដោយសារទឹកទន្លេមេគង្គ គឺឃុំជីរោទី១ ឃុំបឹងព្រួល និងឃុំទន្លេបិទ ដែលមានប្រជាពលរដ្ឋសរុបចំនួន ៦១០៩ គ្រួសារ ហើយត្រូវជម្លៀសប្រជាពលរដ្ឋ និងសត្វ ពាហនៈមករស់នៅបណ្តោះអាសន្នតាមទួល សុវត្ថិភាពចំនួន ១៤៤២ គ្រួសារ រួមជាមួយសត្វពាហនៈចំនួន១៩២២ក្បាល៕

ដោយ ៖ មរតក

អត្ថបទដែលជាប់ទាក់ទង