ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មេដឹកនាំកំពូលគណបក្សប្រជាជនចេញបង្ហាញមុខជាសាធារណះលើកទី៤ ជាមួយកម្មកររោងចក្រនៅខេត្តកំពង់ស្ពឺក្រោយបោះឆ្នោត

71


ខេត្តកំពង់ស្ពឺ៖ទោះបីការរង់ចាំលទ្ធផលបោះឆ្នោតមិនទាន់ចេញជាផ្លូវការថា​គណបក្សណាបានទទួលអសនះប៉ុន្មានក្ដី​តែគេដឹងហើយថាគណបក្សប្រជាជន​​ របស់សម្ដេចតេជោឈ្នះលំដាប់កំពូលទី១ បាត់ទៅហើយដែលនៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ ២០១៨ នេះ
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន – សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញបង្ហាញមុខជាសាធារណះលើកទី៤ ដោយបន្តដំណើរចុះជួ ប សំណេះសំណាលជាមួយកម្មករ កម្មការិនី សរុប ១៨,៤៦៧នាក់ មកពីរោងចក្រ សហគ្រាសចំនួន១៤ នៅក្នុងខេត្តកំពង់ស្ពឺ ពិធីសំណេះសំណាលនេះបានធ្វើឡើងនៅ ភូមិស្នោរ
ទី១ សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

រោងចក្រ សហគ្រាសទាំង ១៤ដែលសម្ដេចតេជោ ហ៊ុន សែន បានជួបសំណេះសំណាលជាមួយនឹិង កម្មករ –
កម្មការីនី និងនិយោជិតនៅពេលនេះគឺមានអ្នកវិនិយោគមកពីប្រទេសចិនចំនួន៩ កូរ៉េចំនួន៤ និងជប៉ុនចំនួន១។ រោងចក្រទាំងនោះរួមមាន៖ រោងចក្រកាត់ដេរសម្លៀកបំពាក់,រោងចក្រផលិតកាបូប និងរោងចក្រផលិតចំណីសត្វ។
គិតមកដល់ពេលបច្ចុប្បន្ននេះខេត្តកំពង់ស្ពឺ មានរោងចក្រ សហគ្រាសនិងគ្រឹះស្ថានចំនួន២២៨ មានកម្មករ និយោជិត ១០២,៧៣៦នាក់ ដែលជាមានប្រាក់ឈ្នួលសរុបជាង ២៤៧លានដុល្លារក្នុងមួយឆ្នាំ។ ក្នុងនោះរោងចក្រកាត់ដេរសម្លៀកបំ
ពាក់ និងផលិតស្បែកជើងមានចំនួន១០៩ មានកម្មករ និយោជិតចំនួន ៩៦,៥៤៧នាក់ ដែលមានប្រាក់ឈ្នួលសរុបជាង ២៣២លានដុល្លារក្នុងមួយឆ្នាំ៕

អត្ថបទដែលជាប់ទាក់ទង