ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការចម្លង​វីរុស​កូ​វីដ​-១៩ តាម​ការ​កាន់​ក្រដាសប្រាក់ ​ដែលមាន​ប្រឡាក់​ទឹករំអិល​ផ្លូវដង្ហើម​អ្នកមាន​វីរុស​កូ​វីដ​-១៩

65

 

​ភ្នំពេញ​៖លោកជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​ថ្លែងថា ការចម្លង​វីរុស​កូ​វីដ​-១៩ តាម​ការ​កាន់​ក្រដាសប្រាក់​ដែលមាន​ប្រឡាក់​ទឹករំអិល​ផ្លូវដង្ហើម​អ្នកមាន​វីរុស​កូ​វីដ​-១៩ ។​

លោកជំទាវ​វេជ្ជបណ្ឌិត ក៏​ជម្រាបជូន​បងប្អូន​សាធារណជន​ទាំងអស់​ឲ្យ​បាន​ជ្រាបថា ក្រៅពី​ការប៉ះពាល់​វត្ថុ​ប្រើប្រាស់​ដែល​អ្នកជំងឺ​កូ​វីដ​-១៩ បាន​កាន់​រួច​ហុច​បន្ត​មក​បុគ្គល​ម្នាក់ទៀត​តាម​ការពន្យល់​ក្នុង​វីដេអូ​ឃ្លី​ប​ដែល​បាន​ផ្សព្វផ្សាយ​ពី​ព្រឹក​ម៉ិ​ញ​នេះ ។​

​បើតាម​លោកជំទាវ​វេជ្ជបណ្ឌិត​៖ ខ្ញុំ​សុំ​ឆ្លើយ​នូវ​សំណួរ​ដែល​បាន​សាកសួរ​មក​ខ្ញុំ ពី​បងប្អូន​មួយចំនួន​លើ​ការចម្លង​តាម​ក្រដាស​ប្រាស់ នោះ ខ្ញុំ​សូម​ជម្រាបជូន​ដូចតទៅ ៖ ប្រសិនបើ​បុគ្គល​ដែលមាន​វីរុស​កូ​វីដ​-១៩ យកដៃ​គាត់​ជូត​ទឹករំអិល​ផ្លូវដង្ហើម ដូចជា សំបោរ ឫ​ស្លេស​ទឹកមាត់ ឫ​យកដៃ​ខ្ទប់មាត់​ពេល​ក្អក​កណ្តាស់ ហើយ​មិនបាន​លាងដៃ​នឹង​សាប៊ូ ឫ​អាល់កុល ឫ​ទឹក​ជែ​ល​សម្រាប់​លាងដៃ ភ្លាមៗ ទេនោះ រួច​យកដៃ​នោះមក​កាន់​ក្រដាសប្រាក់ គឺ​វីរុស​កូ​វីដ​-១៩ នឹង​តោង​លើ​ក្រដាស់​ប្រាស ហើយ​ក្រដាសប្រាក់​នោះ បាន​ហុច​បន្តទៅ​បុគ្គល​ម្នាក់ទៀត នៅពេលដែល​បុគ្គល​នោះ​ចាប់​កាន់​ក្រដាសប្រាក់ វីរុស​កូ​វីដ​-១៩ នឹង​តោង​មក​ដៃ​បុគ្គល​នោះ ហើយ​បុគ្គល​នោះ យកដៃ​ដែល​កាន់​ក្រដាសប្រាក់​មាន​វីរុស​នេះ មក​ប៉ះ​ច្រមុះ មាត់ ភ្នែក ជាដើម ដែល​ធ្វើ​ឲ្យ​មានការ​ចម្លង​បាន​លឿន​ជាទីបំផុត ។ បន្ទាប់មក ក៏មាន​ការចម្លង​បន្តៗ​គ្នា ប្រសិនបើ​មិនបាន លាងដៃ ពាក់​ម៉ាស់ និង​មាន​គម្លាត​សុវត្ថិភាព​បុគ្គល​ពីមួយ​ម៉ែត្រ​កន្លះ​ឡើងទៅ​។

​សង្ឃឹម ថា វីដេអូ ៥​ឃ្លី​ប​ដែល​បានចេញ​ផ្ស​យ​ព្រឹក​ម៉ិ​ញ​នេះ នឹង​បាន​ជួយ​ដល់​ការចូលរួមរ​បស់បង​ប្អូន​ប្រជា​ល​រដ្ឋ ក្នុងការ​អនុវត្ត​ន៌​វិធានការ​សុខាភិបាល ដូច​បាន​ម្រា​ប​ជូន​រួចហើយ​នេះ បាន​ត្រឹមត្រូវ និង​បាន​គ្រប់ៗ​គ្នា ដេ​ី​ម្បី​បញ្ចៀស​បាន​នូវ​ការចម្លង​ក្នុង​សហគម​ន៌​ទ្រង់ទ្រាយ​ធំ និង​កាត់ផ្តាច់​ខ្សែចម្លង​បន្ត​គ្នា នៅក្នុងពេល​បច្ចុប្បន្ននេះ​បាន​ផងដែរ​។ អរគុណ​ច្រើន​នូវ​រាល់​ការចូលរួម​ទាំងអស់គ្នា​។​

​ដូច្នេះហើយ បានជា​ការលាង​សម្អាត​ដៃ រាល់ពេល​ចាប់​កាន់​វត្ថុ​ដូចជា​តេលេកុំម៉ង់ ទូរ​សព្ទ័​អ្នកដទៃ កញ្ចក់ ក្រដាសប្រាក់ ឫ​ក្រដាស​ស្នាម​ផ្សេងៗ មាន​សារសំខាន់​មែនទែន ក្រោយ​កាន់​ភ្លាម លាង​ភ្លែត ឲ្យ​បាន​ញឹកញាប់ ជាការ​ចាំបាច់​បំផុត​ក្នុង​ពេលនេះ ដែល​វីរុស​កូ​វីដ​-១៩ កំពុងតែ​ចរាចរ មិនដឹងថា​នៅទីណា និង​ដល់ទី​ណាខ្លះ​នោះ​។ យើង​បាន​ខិតខំ​ទាំងយប់​ទាំង​ថ្ងៃ មិនបាន​សម្រាក​ទេ ដើម្បី​កាត់ផ្តាច់​ខ្សែចម្លង​របស់​វា តែ​អាស្រ័យ លើ​ការចូលរួមរ​បស់បង​ប្អូន​ទាំងអស់ លើ​ការ​អនុវត្តតាម​ការណែនាំ និង​វិធានការ​សុខាភិបាល​ដែល​បានដាក់​ចេញរួច​ហើយ​នេះ​។ សូម​បងប្អូន​ទាំងអស់​ចៀស​ផុតពី​ការចម្លង​វីរុស​ចង្រៃ​នេះ គ្រប់ៗ​គ្នា​។​

​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង បាន​ឲ្យ​ដឹងថា ប្រសិនបើ​អ្នកជំងឺ​កូ​វីដ​-១៩ កាន់​ក្រដាសប្រាក់​នោះ រួច​ហុច​បន្ដទៅ​អ្នក​ដទៃទៀត ហើយ​នៅពេល​អ្នកនោះ​ចាប់​កាន់​លុយ និង​ដៃ​មក​ប៉ះ​ច្រមុះ មាត់ ឬ​ភ្នែក​ជាដើម នឹងធ្វើ​ឲ្យ​ឆ្លង​ជំងឺ​កូ​វីដ​-១៩​ជាក់​ជាមិនខាន ព្រោះ​ក្រដាសប្រាក់​អាច​ផ្ទុក​ទឹករំអិល​ផ្លូវដង្ហើម ដូចជា សំបោរ ឬ​ស្លេស ទឹកមាត់ ។ ល​។

​ដំណោះស្រាយ​៖ ឧស្សាហ៍​លាង​អាល់កុល​ឬ​ជែ​ល​និង​លាងដៃ​ជាមួយ​ទឹក​និង​សាប៊ូ ពាក់​ម៉ាស់​គ្រប់ពេលវេលា​ពេលធ្វើ​ការងារ ហាម​យកដៃ​ប៉ះ​មុខ​ភ្នែក​និង​ច្រមុះ​៕​

អត្ថបទដែលជាប់ទាក់ទង