ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បញ្ជីឈ្មោះសប្បុរសជនដែលបរិច្ចាគថវិកាជូន សម្ដេចតេជោ ហ៊ុន សែន សម្រាប់ទិញវ៉ាក់សាំងកូវីដ-១៩

162

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ បានប្រកាសអំពីការត្រៀមកញ្ចប់ថវិការបស់រដ្ឋ ដើម្បីទិញវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ដើម្បីចាក់ជូនប្រជាពលរដ្ឋឲ្យឥតគិតថ្លៃ។ ជំហ៊ានដំបូងសម្ដេចតេជោនាយករដ្ឋមន្ដ្រី បានសម្រេចទិញវ៉ាក់សាំងនេះ ចំនួន១លានដូស ដើម្បីចាក់ជូនអ្នកដែលចាំបាច់។
ភ្លាមៗបន្ទាប់ពីការប្រកាសរបស់សម្ដេចតេជោ ហ៊ុន សែន ស្រាប់តែសប្បុរជនជាច្រើន ពិសេសអ្នកជំនួញល្បីៗនៅក្នុងប្រទេសកម្ពុជា បានបរិច្ចាគធនធានផ្ទាល់ខ្លួន ជូនប្រមុខនៃរាជរដ្ឋាភិបាល ដើម្បីទិញវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩នេះ។ ខាងក្រោមនេះជាបញ្ជីឈ្មោះសប្បុរសជន៖
១៖ ឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយក ក្រុមហ៊ុនឡេងណាវ៉ា បរិច្ចាគថវិកា១លានដុល្លារ
២៖ អ្នកឧកញ៉ា ហុង ពីវ អគ្គនាយក ក្រុមហ៊ុន បុរីពិភពថ្មី បរិច្ចាគថវិកា៣លានដុល្លារ
៣៖ អ្នកឧកញ៉ា គិត ម៉េង អគ្គនាយក ក្រុមហ៊ុន Royal Group និងលោកជំទាវ បរិច្ចាគថវិកា៣លានដុល្លារ
៤៖ ឧកញ៉ា ថោង សារ៉ាត់ និងលោកជំទាវ ទាវ ធីតា បរិច្ចាគថវិកា១០ម៉ឺនដុល្លារ
៥៖ អ្នកឧកញ៉ា ចេន ហ្ស៉ី ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនព្រីនស៍ ហូល ឌីង គ្រុប បរិច្ចាគថវិកា៣លានដុល្លារ
៦៖ ក្រុមហ៊ុន ជីប ម៉ុង គ្រុប បរិច្ចាគថវិកា៣លានដុល្លារ
៧៖ ឧកញ៉ា ហេង សិទ្ធី ប្រធានក្រុមហ៊ុន ម៉ារីថាមគ្រុប និងលោកជំទាវ បរិច្ចាគថវិកា១លានដុល្លារ
៨៖ ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត និងលោកជំទាវ លាង ហៃជាវតាយ បរិច្ចាគថវិកា៥ម៉ឺនដុល្លារ
៩៖ ឧកញ៉ា ឡេង ប្រុស អគ្គនាយក ក្រុមហ៊ុន ណាវ៉ាត្រាខ្នាតយក្ស បរិច្ចាគថវិកា៥ពាន់ដុល្លារ
១០៖ ឧកញ៉ា សុខ គង់ ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនសូគីម៉ិច អ៉ិនវេសមេនគ្រុប បរិច្ចាគថវិកា១លានដុល្លារ
១១៖ លោកជំទាវ ទ្រី សុខា ពិធីការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បរិច្ចាគថវិកា១ម៉ឺនដុល្លារ
១២៖ ក្រុមហ៊ុន ប៉េង ហួត គ្រុប បរិច្ចាគថវិកា៣លានដុល្លារ
១៣៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ ទទួលបន្ទុកអប់រំ យុវជន កីឡា ធម្មការ និងកិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា បរិច្ចាគប្រាក់បៀវត្សចំនួន៧ខែ ១០០ភាគរយ ក្នុងឆ្នាំ២០២១
១៤៖ ឧកញ៉ា ជា សារ៉ន ស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុន ជា សារ៉ន គ្រុប បរិច្ចាគថវិកា២០ម៉ឺនដុល្លារ
១៥៖ អ្នកឧកញ៉ា ឃុន សៀ ប្រធាន ក្រុមហ៊ុន ធីភីម៉ូរ៉ាគ្រុប ឯ.ក បរិច្ចាគថវិកា៥០ម៉ឺនដុល្លារ
១៦៖ ឯកឧត្តម ឡាវ ម៉េងឃីន និង លោកជំទាវ ជឹង សុភាព បរិច្ចាគថវិកា៣លានដុល្លារ
១៧៖ ឧកញ៉ា អ៊ុល ចំណាន និងលោកជំទាវ ម៉ៅ ថាវី បរិច្ចាគថវិកា២ម៉ឺនដុល្លារ
១៨៖ ឧកញ៉ា អ៉ឹង ស៉ីតាតវីរៈ (ឧកញ៉ាលក្ខ៍) បរិច្ចាគថវិកា៥ម៉ឺនដុល្លារ
១៩៖ ឧកញ៉ា លី យ៉ុងផាត់ និងលោកជំទាវ បរិច្ចាគថវិកា៣លានដុល្លារ
២០៖ ឯកឧត្តម កិតិ្ដនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងជារដ្ឋមន្ត្រី ទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងលោកជំទាវ បរិច្ចាគថវិកា២ម៉ឺនដុល្លារ
២១៖ លោក កែវ ពិសិដ្ឋ តំណាងរាស្រ្តមណ្ឌលខេត្តត្បូងឃ្មុំ បរិច្ចាគប្រាក់បៀវត្សរ៍២លានរៀលក្នុង១ខែ រយៈពេល៦ខែ
២២៖ លោកជំទាវឧកញ៉ា ស្រី ណារួម អគ្គនាយិកាក្រុមហ៊ុន រួយ អ៉ិនហ្វីនីធី (ម៉ែរួយ) បរិច្ចាគថវិកា៥ពាន់ដុល្លារ
២៣៖ លោកជំទាវ ឡងឌី សាន់ណារ៉ា អនុរដ្ឋលេខាធិការ ក្រសួងពត៌មាន បរិច្ចាគថវិកា៥ពាន់ដុល្លារ
២៤៖ លោក ម៉ឹង យូឡេង ប្រធាន មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្តាល និងភរិយា ព្រមទាំងមន្ត្រីរាជការក្រោមឱវាទ បរិច្ចាគថវិកា១០លានរៀល
២៥៖ ឯកឧត្តមបណ្ឌិត លី ឆេង សមាជិករដ្ឋសភា និងជាតំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ បរិច្ចាគប្រាក់បៀវត្សរ៍៧លានរៀលក្នុង១ខែ រយៈពេល៦ខែ
២៦៖ លោកឧកញ៉ា អ៊ុច សម្បត្តិ ស្ថាបនិក ក្រុមហ៊ុនគ្រួសារកក់ក្តៅ និងលោកជំទាវ បរិច្ចាគថវិកា១ម៉ឺនដុល្លារ
២៧៖ មន្ទីរព្យាបាលធ្មេញបស្ចិម បរិច្ចាគថវិកា២០លានរៀល
២៨៖ ក្រុមហ៊ុន KP Developer Land & House បរិច្ចាគថវិកា១ម៉ឺនដុល្លារ
២៩៖ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងលោកជំទាវ បរិច្ចាគថវិកា១ម៉ឺនដុល្លារ
៣០៖ ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ បរិច្ចាគថវិកា១ម៉ឺនដុល្លារ
៣១៖ លោកជំទាវ ហ៊ុន ម៉ាណា និង ឯកឧត្តម ឌី វិជ្ជា បរិច្ចាគថវិកា១ម៉ឺនដុល្លារ
៣២៖ ឯកឧត្តម ហ៊ុន ម៉ានិត និងលោកជំទាវ បរិច្ចាគថវិកា១ម៉ឺនដុល្លារ
៣៣៖ ឯកឧត្តម ហ៊ុន ម៉ានី និងលោកជំទាវ បរិច្ចាគថវិកា១ម៉ឺនដុល្លារ
៣៤៖ លោកជំទាវ ហ៊ុន ម៉ាលី និង ឯកឧត្តម សុខ ពុទ្ធិវុធ បរិច្ចាគថវិកា១ម៉ឺនដុល្លារ
៣៥៖ ក្រុមហ៊ុន ឌីឌីអាយ ខនគ្រីត (DDI CONCRETE) បរិច្ចាគថវិកា៣ពាន់ដុល្លារ
៣៦៖ ឯកឧត្តម អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បរិច្ចាគថវិកា១ម៉ឺនដុល្លារ
៣៧៖ លោកស្រី ទិន ណៃខេង ម្ចាស់ផ្សារសាមូដឺរា នៅក្រុងព្រះសីហនុ បរិច្ចាគថវិកា១ម៉ឺនដុល្លារ
៣៨៖ ឯកឧត្តម កោ វណ្ឌី ប្រធានសាលាដំបូងខេត្តព្រះសីហនុ និងលោកជំទាវ សួន ស៊ីដារីយ្យ បរិច្ចាគថវិការ២ពាន់ដុល្លារ
៣៩៖ ឯកឧត្តម នង វាសនា សមាជិករដ្ឋសភា និងតំណាងរាស្ត្រមណ្ឌលកំពង់ធំ បរិច្ចាគប្រាក់បៀវត្សរ៍៧លានរៀក្នុង១ខែ រយៈ១២ខែ

៤០៖ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងថ្នាក់ដឹកនាំ ព្រមទាំងមន្រ្តីរាជការ បរិច្ចាគថវិកា៣ម៉ឺនដុល្លារ
៤១៖ ឯកឧត្តម អ៉ិត សុធា ព្រះរាជអាជ្ញាខេត្តកំពង់ឆ្នាំង និងលោកជំទាវ ព្រមទាំងបុត្រ បរិច្ចាគថវិកា១ពាន់ដុល្លារ
៤២៖ ឧកញ៉ា គិត សែនសូរិយ៉ា និងលោកជំទាវ បរិច្ចាគថវិកា១ម៉ឺនដុល្លារ
៤៣៖ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រី ក្រសួងយុត្តិធម៌ និងលោកជំទាវ យ៉េត ម៉ូលីន បរិច្ចាគថវិកា៤០លានរៀល
៤៤៖ អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាល ធនាគារកាណាឌីយ៉ា បរិច្ចាគថវិកា៣លានដុល្លារ
៤៥៖ លោក សុវណ្ណ សុខា ទីប្រឹក្សា ក្រសួងព័ត៌មាន និងលោកស្រី គឹម សុធា បរិច្ចាគថវិកា១០០ដុល្លារ
៤៦៖ ក្រុមហ៊ុន លី ឈូង សំណង់ & អាហរណ៍ នីហរណ៍ បរិច្ចាគថវិកា១ម៉ឺនដុល្លារ
៤៧៖ លោកជំទាវ សុទ្ធ សុម៉ាលី អគ្គនាយករងបច្ចេកទេសនៃ ក្រសួងវប្បធម៌ និងវិចត្រសិល្បៈ បរិច្ចាគថវិកា១លានរៀល
៤៨៖ ឯកឧត្តម សៀង សុខ ព្រះរាជអាជ្ញា ខេត្តព្រះសីហនុ និងលោកជំទាវ ព្រមទាំងបុត្រ បានបរិច្ចាគថវិកា២ពាន់ដុល្លារ
៤៩៖ ក្រុមហ៊ុន Helistar Cambodia Co., Ltd បរិច្ចាគថវិកា១ម៉ឺនដុល្លារ
៥០៖ ឯកឧត្តម សន សារ៉ាណា អ្នកតំណាងរាស្ត្រ មណ្ឌលត្បូងឃ្មុំ និងលោកជំទាវ បរិច្ចាគប្រាក់បំណាច់ក្នុង១ខែចំនួន២លានរៀល រយៈពេល ៦ខែ
៥១៖ ឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ បរិច្ចាគថវិកា២ពាន់ដុល្លារ
៥២៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បរិច្ចាគថវិកា៥ពាន់ដុល្លារ
៥៣៖ ឯកឧត្តម សួង ម៉េងគា រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បរិច្ចាគថវិកា៥ពាន់ដុល្លារ
៥៤៖ ឯកឧត្តម យិន សារ៉ាន់ និងលោកជំទាវឧកញ៉ា អ៊ាន អេឡែន បរិច្ចាគថវិកា៥ម៉ឺនដុល្លារ
៥៥៖ ក្រុមហ៊ុន ភេសជ្ជៈប៉ូវកម្លាំងឆេមពាន បរិច្ចាគថវិកា៥ម៉ឺនដុល្លារ
៥៦៖ ឧកញ៉ា កុក អាន និងលោកជំទាវ បរិច្ចាគថវិកា១លានដុល្លារ
៥៧៖ ឯកឧត្តម ពេជ សោភ័ន និង លោកជំទាវ ម៉ុក ប៉ូប៉ុនរិទ្ធ បរិច្ចាគថវិកា៥ពាន់ដុល្លារ
៥៨៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា បរិច្ចាគថវិកា៥ពាន់ដុល្លារ
៥៩៖ លោក ឆាយ សុវណ្ណ និង លោកស្រី ពេជ លាវ បរិច្ចាគថវិកា២ពាន់ដុល្លារ
៦០៖ ក្រុមហ៊ុន KP Developer Land & House បរិច្ចាគថវិកា១ម៉ឺនដុល្លារ
៦១៖ ឯកឧត្ដម សុខ សូកាន តំណាងរាស្ត្រមណ្ឌលតាកែវ បរិច្ចាគប្រាក់បៀវត្ស៥លានរៀលក្នុង១ខែ រយៈពេល៦ខែ
៦២៖ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី ក្រសួងអភិវឌ្ឍន៍ជនបទ បរិច្ចាគថវិកា១ម៉ឺនដុល្លារ
៦៣៖ ក្រុមហ៊ុន ឡារីតាដឹកអ្នកដំណើរ បរិច្ចាគថវិកា១០លានរៀល
៦៤៖ ឯកឧត្តមប្រធាន សមាជិក សមាជិកា នៃក្រុមប្រឹក្សាធម្មនុញ្ញ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាធម្មនុញ្ញ បរិច្ចាគថវិកា១ម៉ឺនដុល្លារ
៦៥៖ ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញាខេត្តក្រចេះ និងលោកជំទាវ ចាំង ស៊ីនិត បរិច្ចាគថវិកា៤លានរៀល
៦៦៖ ឯកឧត្តម លីវ ស្រេង ព្រះរាជអាជ្ញាខេត្តកណ្តាល និងលោកជំទាវ បរិច្ចាគថវិកា២ពាន់ដុល្លារ
៦៧៖ ឯកឧត្តម ឃួង ស្រេង និងលោកជំទាវ បរិច្ចាគថវិកា១០០លានរៀល
៦៨៖ ឈ្មោះ វង្ស វណ្ណៈ ប្រជាពលរដ្ឋនៅ រាជធានីភ្នំពេញ បរិច្ចាគថវិកា១០០ដុល្លារ
៦៩៖ ឧកញ៉ា អេង ប៉សែ និងលោកជំទាវ បរិច្ចាគថវិកា២ពាន់ដុល្លារ
៧០៖ ឧកញ៉ា ង៉ូវ សារិន និងលោកជំទាវ (ហាងមាសពេជ្រ គួង ហុង ) បរិច្ចាគថវិកា១ម៉ឺនដុល្លារ
៧១៖ ឯកឧត្តម វង សូត និងលោកជំទាវ បរិច្ចាគថវិកា៤០លានរៀល
៧២៖ ឧត្តមសេនីយ៍ លឹម ប៊ូប៉ោ នាយករងទីចាត់ការការពារគីមីសាស្រ្ត អគ្គបញ្ជាការដ្ឋាន កងយោធពលខេមរភូមិន្ទ បរិច្ចាគថវិកា២ពាន់ដុល្លារ
៧៣៖ ឯកឧត្តម អ៉ី ឈាន និងលោកជំទាវបណ្ឌិត បាន ស្រីមុំ បរិច្ចាគថវិកា៥ពាន់ដុល្លារ
៧៤៖ ឯកឧត្តម ពិន ណារិទ្ធ មេបញ្ជាការកងហោះដឹកជញ្ជូន ប្រតិភូជាន់ខ្ពស់ និង លោកជំទាវ ម៉ុក សំណាង បរិច្ចាគថវិកា៥ពាន់ដុល្លារ
៧៥៖ លោក Charoenrath Vilailuck ប្រធាន ក្រុមហ៊ុន CATS បរិច្ចាគថវិកា១លានដុល្លារ
៧៦៖ លោក ឈាង សុវណ្ណរតនៈ អគ្គនាយក ប្រ៊ូវកាហ្វេ (អ.ធី.ខេ) បរិច្ចាគថវិកា២ពាន់ដុល្លារ៕

អត្ថបទដែលជាប់ទាក់ទង