ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អារ៉ាប៊ីសាអ៊ូឌីត បញ្ឈប់គ្រប់កម្មវិធីព្យាបាល ទាំងអស់ នៅកាណាដា ហើយបង្វែអ្នកជំងឺទៅព្យាបាលនៅប្រទេសផ្សេង

123

អារ៉ាប៊ីសាអ៊ូឌីតបានបញ្ឈប់កម្មវិធីព្យាបាលទាំងអស់ នៅក្នុងប្រទេសកាណាដា និងកំពុងសម្របសម្រួល ការផ្ទេរអ្នកជំងឺ អារ៉ាប៊ីសាអ៊ូឌីត ពីមន្ទីរពេទ្យកាណាដា ទៅកាន់មន្ទីរពេទ្យផ្សេងទៀត នៅក្រៅប្រទេសកាណាដា។

ទីភ្នាក់ងារសារព័ត៌មានអារ៉ាប់ប៊ីសាអូឌីត បានរាយការណ៍ដោយដកស្រង់សម្តីលោកវេជ្ជបណ្ឌិត Fahd bin Ibrahim Al Tamimi អនុសាស្ត្រាចារ្យសុខភាព នៅអារ៉ាប៊ីសាអ៊ូឌីត នៅសហរដ្ឋអាមេរិក និងកាណាដា។

គោលបំណងនៃការផ្លាស់ប្តូរនេះ គឺដើម្បី “ធានាសុវត្ថិភាព របស់អ្នកជំងឺអារ៉ាប៊ីសាអ៊ូឌីត ដែលបានទទួលការព្យាបាល នៅប្រទេសកាណាដា ជាមួយដៃគូរបស់ពួកគេ និងដើម្បីបញ្ចប់ការព្យាបាលរបស់ពួកគេ នៅកន្លែងផ្សេង” ។

អារ៉ាប់ប៊ីសាអូឌីត ក៏បានបង្កកពាណិជ្ជកម្ម និងការវិនិយោគថ្មីៗ ជាមួយប្រទេសកាណាដាផងដែរ ហើយបានបណ្តេញឯកអគ្គរដ្ឋទូតកាណាដា កាលពីព្រឹកថ្ងៃចន្ទ នៅក្នុងកាយវិការគំរាមកំហែងមួយ នៃការសងសឹក បន្ទាប់ពីអូតាវ៉ា បានជំរុញឱ្យមានការដោះលែងក្រុមសកម្មជនស៊ីវិល ត្រូវបានចាប់ខ្លួន៕

អត្ថបទដែលជាប់ទាក់ទង