ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណៈរដ្ឋមន្ត្រីថ្មីអណត្តិទី៦នេះ នឹងមានរដ្ឋមន្ត្រីវ័យក្មេងច្រើន, ឯរដ្ឋមន្ត្រីចាស់ៗខ្លះ ត្រូវដូរចេញដាក់មន្ត្រីចាស់ មិនដែលធ្វើរដ្ឋមន្ត្រីជំនួស?

426


ភ្នំពេញ៖គណៈរដ្ឋមន្ត្រីថ្មីអណត្តិទី៦នេះនឹងមានរដ្ឋមន្ត្រីវ័យក្មេងច្រើន ឯរដ្ឋមន្ត្រីចាស់ៗខ្លះត្រូវដូរចេញដាក់មន្ត្រីចាស់ មិនដែលធ្វើរដ្ឋមន្ត្រីជំនួស? ដោយអតីតរដ្ឋមន្ត្រីទាំងនោះ យកទៅធ្វើជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីវិញ និងទៅធ្វើជាអ្នកតំណាងរាស្ត្រម្ដង ហើយអ្នកតំណាងរាស្ត្រចាស់ខ្លះ មកធ្វើជារដ្ឋមន្ត្រីវិញនេះជាវប្បធម៌​ចែករំលែករបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា​ចែកគ្នាធ្វើរដ្ឋមន្ត្រីកុំឱ្យម្នាក់ៗ​ធ្វើរដ្ឋមន្ត្រី៤ទៅ៥អណត្តិមិនឈប់សោះនោះ​ គណបក្សប្រជាជនអីតែឯងឬដូចពាក្យមួយឃ្លាថ្មីគេថាលីឯង លុយអញ ស៊ីអញ សែង ឯង នេះបើតាមប្រភពគួរឱ្យជឿទុកចិត្តបាន។
អ្នកខ្លះចំអកថាមានមន្ត្រីខ្លះឱ្យប្រពន្ធរកគ្រូទាយ​​ និងម៉ិហុងស៊ុយថាតើរូបគេអាចធ្វើរដ្ឋមន្ត្រីដែរឬទេ? ដោយគេមិនគិតដល់សម្ដេចព្រះ គ្រូធំនៅជិតវិមានឯករាជ្យសោះ ដែលជាអ្នកតែងតាំងក៏ប៉ុន្តែនៅពេលតែងតាំង គាត់មិនសូវនៅវិមានឯករាជ្យទេច្រើន នៅក្រុងតាខ្មៅខេត្តកណ្ដាលមិនសូវឮសម្លេងរថយន្តមកសុំបុណ្យស័ក្ត។
មន្ត្រីលួចខ្សឹបប្រាប់ថា៖ ក្នុងនោះគេមើលឃើញមន្ត្រីយោធាជាន់ខ្ពស់៣រូប ដែលទើបជាប់ឆ្នោតជាអ្នកតំណាងរាស្ត្រថ្មី ជាគោលដៅធ្វើរដ្ឋមន្ត្រីនិងជាឧបនាយករដ្ឋមន្ត្រី មាននាយឧត្ដមសេនីយ៍ប៉ុល សារឿន នាយឧត្ដមសេនីយ៍គន់ គីម និងនាយឧត្ដមសេនីយ៍មាស សុភា ជាដើម ដោយមន្ត្រីទាំង៣រូបនេះមិនដែលបានធ្វើរដ្ឋមន្ត្រីម្ដងទេ៦អណត្តិមកហើយ។តែទោះបីជាយ៉ាងណាមកដល់ពេលនេះនៅមិនទាន់នណាម្នាក់ដឹងថា៖ រដ្ឋសភាថ្មីឥស្សរៈជនណាខ្លះ ជាអ្នកតំណាងរាស្ត្រនៅឡើយទេ បើទោះបីមានបញ្ជីរឈ្មោះស្រាប់តែក្នុងនោះ មានអ្នកខ្លះត្រូវចេញទៅធ្វើរដ្ឋមន្ត្រី។ចំណែកបញ្ជីរឈ្មោះគណៈរដ្ឋមន្ត្រីថ្មី ក៏មិនទាន់ដឹងនៅឡើយដែរទេកំពុងស្ថិត នៅក្នុងដៃសម្ដេចតេជោកំពុងគូសវាស និងចាត់ចែងនៅឡើយ។
មកដល់ពេលនេះ ប្រហែលបញ្ជីរឈ្មោះបណ្ដោះអាសន្ន មានហើយមើលទៅនៅតែសម្រេចចុងក្រោយ តែប៉ុណ្ណោះពីព្រោះអីដោយសារតែសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសជាផ្លូវការថា៖ពេលព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨ ប្រជុំសភាដំបូងក្រោមអធិបតីភាពព្រះមហាក្សត្រ ពេលល្ងាចថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨ សមាជិកសភាស្បថចូលកាន់តំណែង ពេលព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ បង្កើតក្បាលម៉ាស៊ីនសភា អាណត្តិទី៦ និងរាជរដ្ឋាភិបាលថ្មីពេលល្ងាចថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ គណៈរដ្ឋមន្រ្តីថ្មីស្បថចូលកាន់តំណែងពេលព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៨ ប្រជុំគណៈរដ្ឋមន្រ្តីថ្មីដំបូង
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅថ្ងៃទី៧សីហាសម្តេចបានចូលគាល់ព្រះមហាក្សត្រ សុំព្រះរាជទានលើកយកការប្រជុំរដ្ឋសភា លើកដំបូងមកធ្វើនៅថ្ងៃពុធ ទី០៥ ខែកញ្ញា ក្រោមព្រះរាជាធិបតីព្រះមហាក្សត្រ។ នៅថ្ងៃព្រហស្បតិ៍ ទី៦ ខែកញ្ញា បង្កើតក្បាលម៉ាស៊ីនរដ្ឋសភា និងរាជរដ្ឋាភិបាល ហើយព្រឹកថ្ងៃសុក្រ ទី០៧ ខែកញ្ញា បើកកិច្ចប្រជុំគណៈរដ្ឋមន្ត្រី អាណត្តិទី៦ លើកដំបូង។បើតាមសម្តេចតេជោ ហ៊ុន សែន បានថ្លែងឲ្យដឹងថា សំណើសុំព្រះរាជទានលើកកាលបរិច្ឆេទក្នុងការប្រជុំលើកដំបូងនៃរដ្ឋសភា ក៏ដូចជាបង្កើតរាជរដ្ឋាភិបាល និងបើកកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនេះ ត្រូវបានព្រះមហាក្សត្ររាជានុញ្ញាតរួចរាល់ហើយ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា តាមការបញ្ជាក់របស់ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ការលើកកាលបរិច្ឆេទកោះប្រជុំរដ្ឋសភា និងបង្កើតរាជរដ្ឋាភិបាលនេះ មិនខុសច្បាប់នោះទេ។ មិនខុសនោះដោយយោងលើសំអាងច្បាប់ចំនួន៣រួមមាន៖ កោះប្រជុំរដ្ឋសភាក្រោមរាជាធិបតីព្រះមហាក្សត្រ, ២. ការកោះប្រជុំនេះមិនឲ្យលើសពី ៦០ថ្ងៃក្រោយថ្ងៃបោះឆ្នោត និងទី៣. កោះប្រជុំក្រោយពេលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានប្រកាសបេក្ខជនជាប់ឆ្នោត៕

អត្ថបទដែលជាប់ទាក់ទង