ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រយៈពេល ៤ថ្ងៃ កម្លាំងអាវុធហត្ថខេត្តព្រៃវែង បានឃាត់ខ្លួនជនសង្ស័យចំនួន ៨នាក់

85

ព្រៃវែង៖ ក្រោមបញ្ជាផ្ទាល់ពី លោកឧត្ដមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែង និងដោយបានការសម្របសំរួល ពីលោក មាស សុភក្ដិ ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តព្រៃវែង កំលាំងមន្ទីរយុត្តិធម៌កងរាជអាវុធហត្ថខេត្ត ដឹកនាំដោយលោកវរសេនីយ៍ត្រី ផាត់ សុជោត ប្រធានមន្ទីរយុត្តិធម៌បានស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់អស់រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី៤ រហូតដល់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៨ ដោយឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់រហូតដល់ ៨នាក់ពាក់ព័ន្ធករណី រក្សាទុក ដឹកជញ្ជូនឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ជនសង្ស័យទាំងនោះរួមមាន៖
១.ឈ្មោះ ដន ប៉េងហ៊ត ភេទប្រុស អាយុ ៣៨ឆ្នាំរស់នៅភូមិស្ទឹងជ័យ ឃុំគងជ័យ ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ។
២.ឈ្មោះ សុក ខី ភេទប្រុស អាយុ២៤ ឆ្នាំ រស់នៅភូមិស្ទឹងជ័យ ឃុំគងជ័យ ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ
៣.ឈ្មោះ ឈិត ទូច ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិត្បូងវត្ត ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង។
៤.ឈ្មោះ ញេស សិទ្ធ ភេទប្រុស អាយុ ៣៣ឆ្នាំ រស់នៅភូមិត្បូងវត្ត ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង ។
៥.ឈ្មោះ ស្រ៊ុន សម្បត្តិ ភេទស្រី អាយុ ៤៧ ឆ្នាំ រស់នៅភូមិកោងទន្លេ ឃុំល្វេ ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង។
៦.ឈ្មោះ ភិន ម៉ាប់ ភេទប្រុស អាយុ២៣ រស់នៅភូមិលេខ២ ឃុំគងជ័យ ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ។
៧.ឈ្មោះ គាន សេងថៃ ហៅអាប្រហិត (ម្ចាស់ថ្នាំ) ភេទប្រុស អាយុ ៣៣ ឆ្នាំ រស់នៅភូមិថ្មី ឃុំគងជ័យស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ។
៨.ឈ្មោះ យ័ន សាម៉ុន ភេទស្រី អាយុ ៣៦ ឆ្នាំមុខរបរមិនពិតប្រាកដ រស់នៅភូមិច្រេស ឃុំជាខ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។
វត្ថុតាងចាប់យករួមមាន៖ម្សៅក្រាមពណ៌សចំនួន ១៥កញ្ចប់ ទំងន់ ៣៥,៥២ក្រាម ម៉ូតូចំនួន ៦គ្រឿង ទូរស័ព្ទចំនួន ៩គ្រឿង
បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្ត កំពុងបន្តនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង