ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌ​ដង្កោ​ចុះ​ថ្លែងអំណរគុណ​ប្រជាពលរដ្ឋ​នៅ​សង្កាត់​ទៀន​, បាន​បោះឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​

99

​ភ្នំពេញ​៖​កាលពី​ថ្ងៃ​៧ ខែសីហា ឆ្នាំ​២០១៨ លោក នុត ពុធ​ដា​រ៉ា ជំនួយការ​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី និង​ជា​អភិបាល​ខណ្ឌដង្កោ បាន​ចុះ​ថ្លែងអំណរគុណ​ប្រជាពលរដ្ឋ​នៅ​សង្កាត់​ទៀន​ខណ្ឌដង្កោ ដែល​បាន​បោះឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ឲ្យ​ទទួលបាន​ជ័យជម្នះ​ភ្លូកទឹកភ្លូកដី ក្នុងការ​បោះឆ្នោត​កន្លង​ទៅ​។​
​ ​ក្នុងឱកាស​នោះ​លោក​អភិបាលខណ្ឌ​បាន​សន្យាថា​៖​ ក្នុង​អណ​ត្តិ​រដ្ឋាភិបាល​ថ្មី​នេះ​លោក​នឹង​បន្តធ្វើ​ការអភិវឌ្ឍន៍ ​ភូមិ​ស្រុក​និង​សង្កាត់​បងប្អូន​ដូចជា​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ ប្រពន្ធ​ប្រឡាយ​លូ​រំដោះ​ទឹក​ជូន​ប្រជាពលរដ្ឋ​បន្ថែមទៀត​ពិសេស​ជុះ​រុញ​ការផ្ដល់​សេវាសាធារណៈ​ជូន​ប្រជាពលរដ្ឋ​ឱ្យបាន​លឿន​ជាង​មុន​ព្រមទាំង​ដោះស្រាយ ​សំណូមពរ​និង​សេចក្ដីត្រូវការ​របស់​ព​ល​រដ្ឋ​ជា​បន្តបន្ទាប់​ទៀត​៕

អត្ថបទដែលជាប់ទាក់ទង