ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាំមើល​ការជ្រើសរើស​មន្ត្រី​ថ្មីៗ ឲ្យ​ចូល​បម្រើ​ការងារ​នៅ​រាជបណ្ឌិតសភា​កម្ពុជា​ជំនួស​មន្ត្រី​ហៃអើរ​និយម និង​មន្ត្រី​ទ្រឹស្តី​និយម បាន​ជោគជ័យ​ដែរឬទេ​?

165


​ភ្នំពេញ​៖ សូម​ប្រកាស​អបអរ​លោក​បណ្ឌិត សុខ ទូច ប្រធាន​រាជបណ្ឌិតសភា​កម្ពុជា ដែល​បាន​លើកឡើងថា ចំពោះ​មន្ត្រី​ហៃអើរ​និយម មានមុខ​តំណែង​សុំលាលែង​ឱ្យ​ហើយ​ទៅ ទុក​មុខតំណែង​នេះ​ឲ្យ​មន្ត្រី​ដែល​សកម្ម ជា​អ្នកធ្វើការងារ​ម្តង​។​ដោយ លោក​ថា នឹង​ត្រៀម​ជ្រើសរើស​មន្ត្រី​ថ្មី ឲ្យ​ចូល​បម្រើ​ការងារ​នៅ​រាជបណ្ឌិតសភា​កម្ពុជា ហើយ​លោក​ក៏​ជា​អ្នកមើល​ដោយផ្ទាល់ ដើម្បី​ជ្រើសរើស​បាន​មន្ត្រី​ល្អៗ មន្ត្រី​បម្រើ​ការងារ​ផងដែរ​។​
​សូម​លោក​ថា​ហើយ​ធ្វើឱ្យបាន​ផង​កន្លងមក​អ្នក​ឡើង​តំណែង​ថ្មី​តែងតែ​និយាយ​ដូចគ្នា​ហ្នឹង​នៅតាម​ក្រសួង​មន្ទីរ​ស្ថា​ប័ណ​ញ​រដ្ឋ​នានា​ក្នុង​អណ​ត្តី​ទី​៥​កន្លងមក​រហូត​មេដឹកនាំ​ស្ថា​ប័ណ្ណ​ខ្លះ​សន្យាថា​លោក​មិន​យក​មន្ត្រី​ប្រភេទ​អេ​ឡេ​កូ​ឡើង​ត្រង់​ចុះ​ត្រង់​ទេ​ស្រាប់​ចូលកាន់​តំណែង​ហើយ​បានតែ​៥​ខែ​គាត់​ដាក់​សុទ្ធតែ​មន្ត្រី​ប្រភេទ​ហ្នឹង​ទាំងអស់​គឺ​កូនក្មួយ​ប្រពន្ធ​គាត់​កូនក្មួយ​គាត់​និង​កូន​ពួកម៉ាក​គាត់​ពេញ​ច្រើនជាង​មេ​មុន​ទៅទៀត​។​យើង​សួ​ម​បួងសួង​ឱ្យ​លោក​សុខ​ទូច​ធ្វើ​បានល្អ​ជាង​នៅ​ស្ថា​ប័ណ្ណ​ដែល​យើង​លើកឡើង​ហ្នឹង​ចុះ​។​
​គួរ​បញ្ជាក់ថា​៖​លោក​បណ្ឌិត សុខ ទូច បានលើកឡើង​ដូចនេះ នៅ​ព្រឹក​ថ្ងៃទី​៨ ខែសីហា ឆ្នាំ​២០១៨​នេះ ក្នុងឱកាស​ដែល​លោក​អញ្ជើញ​ជា​គណៈអធិបតី ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី​សមិទ្ធផល​១​ឆ្នាំ និង​ទិសដៅ​ការងារ​ថ្មី​របស់​រាជបណ្ឌិតសភា​កម្ពុជា ដែល​ពិធី​នេះដែរ​មានការ​ចូលរួម​ពី​មន្ត្រី​បំរើ​ការងារ​នៅក្នុង​រាជបណ្ឌិតសភា​កម្ពុជា ប្រមាណ​១០០​នាក់​ផងដែរ ។​លោក​បណ្ឌិត សុខ ទូច បានឱ្យដឹងថា ចំពោះ​មន្ត្រី​ហៃអើរ​និយម​នេះ មាន​ទាំង​មុខតំណែង​សុំលាលែង​ឱ្យ​ហើយ​ទៅ ទុក​មុខតំណែង​ឱ្យ​មន្ត្រី​ដែល​សកម្ម​ជា​អ្នកធ្វើ​ម្តង ដែល​មន្ត្រី​ហៃអើ​ទាំងអស់នេះ បើ​រាជបណ្ឌិតសភា​ជោគជ័យ លើក​ជោគជ័យ បើ​រាជបណ្ឌិតសភា​បរាជ័យ ខ្លួន​អត់​ទទួលខុសត្រូវ ហើយ​ថា​មកពី​ថ្នាក់ដឹកនាំ មិនដែល​ចេះ​បន្ទោស​ខ្លួនឯង​នោះទេ​។ នេះហើយ​មន្ត្រី​ហៃអើរ​និយម ហើយ​នៅពេលណា​រាជបណ្ឌិតសភា​មានមុខ​មាន​មាត់ ពួកគេ​នឹង​លេចមុខ​មកហើយ​។​លោក​បញ្ជាក់ថា នឹង​ត្រៀម​ជ្រើសរើស​មន្ត្រី​ថ្មីៗ ហើយ​មន្ត្រី​ថ្មីៗ​នេះ គឺ​មិនមាន​អ្នកណា​អាចមក​ប្រឡង​ជំនួស មិនមាន​អ្នកណា​មក​កែ​នោះទេ គឺ​លោក​ជា​អ្នកមើល​ដោយផ្ទាល់​ដើម្បី​រើស​បាន​មន្ត្រី​ល្អៗ មន្ត្រី​បម្រើ​ការងារ​។​
​លោក​បានបញ្ជាក់​ធ្ងន់ៗ​ទៀតថា «​យើង​ត្រូវតែ​ហ៊ាន​ធ្វើ​ការងារ​នេះ នៅក្នុង​រាជបណ្ឌិតសភា មាន​អ្នកខ្លះ មាន​តំណែង​ដល់​ប្រធាន​នាយកដ្ឋាន​មិនដែល​មក​នោះទេ ប៉ុន្តែ​មាន​វត្តមាន អ្នក​ខ្លះទៀត មាន​វត្តមាន​ហើយ ស៊ី​ញ៉េ​ហើយ​ដើរចេញ អ្នក​ទាំងអស់​នឹងត្រូវ​តែ​បញ្ចប់ បើ​ខ្ញុំ​នៅទីនេះ​ជា​ប្រធាន​បន្តទៀត ហើយ​ការតែងតាំង​មន្ត្រី​កុំ​បារម្ភ​ឱ្យសោះ ខ្ញុំ​មិនឱ្យ​ខកចិត្ត​ទេ ហើយ​មិនបាច់​យកចិត្ត​ខ្ញុំ​ទេ យកចិត្ត​ការងារ​វិជ្ជា​ជីវៈ បំពេញភារកិច្ច​វិញ​ទៅ មិន​សំខាន់​អ្នក​នៅទីណា​នោះទេ សំខាន់​អ្នក​បំពេញការងារ​ជា​អ្នកស្រាវជ្រាវ ហើយ​ខ្ញុំ​សង្ឃឹមថា ថ្ងៃនេះ​គឺជា​ការផ្ញើ​សារ​មួយ ទៅដល់​មន្ត្រី​ជាង​២០០​នាក់ ឲ្យ​ចេះ​គោរព​សីលធម៌ ជា​មន្ត្រីរាជការ​ខ្លះ​ផង​»​។​

​លោក បណ្ឌិត សុខ ទូច បានបញ្ជាក់​ទៀតថា មន្ត្រី​ទ្រឹស្តី​និយម​មាន​ច្រើនណាស់ មានន័យថា​មន្ត្រី ដែល​ចេះតែ​ដើរ​បង្រៀន​មួយជីវិត​បង្រៀន​តែ​មេរៀន​ដដែលៗ អត់​ដែល​ធ្វើ​អ្វី​ថ្មីៗ​ទេ ហើយ​មន្ត្រី​ទ្រឹស្តី​និយម​គួរតែ​ត្រូវបាន​បញ្ចប់​ហើយ សូមឱ្យ​យក​ទ្រឹស្តី​ផ្សារ​ភ្ញា​ប់​នឹង​ការអនុវត្ត កុំ​យកតែ​របស់គេ​មកហើយ​ធ្វើ​ដូចជា​ខ្លួនឯង​នឹង​ពូកែ​នោះ ហើយ​ចំពោះ​ថ្នាក់​ដឹង​នាំ​គ្រួសារនិយម​ក៏​គួរតែ​ត្រូវបាន​កាត់បន្ថយ​ផងដែរ​៕



អត្ថបទដែលជាប់ទាក់ទង