ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំរាមសម្លាប់តាមហ្វេសបុក ទីបំផុតគ្រូបង្រៀនម្នាក់ត្រូវបានតុលាការសម្រេចឃុំខ្លួន

425
ភ្នំពេញ ៖ គ្រូបង្រៀនម្នាក់ ដែលបានគំរាមសម្លាប់ មន្ត្រីស្ថាប័នមីក្រូហិរញ្ញវត្ថុ Active People តាមការប្រើបណ្តាញសង្គម Facebook  ត្រូវបាន លោក កី ម៉ានេរ៉ា ជាចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញចេញដីកាសម្រេចបង្គាប់អោយឃុំខ្លួនព្រៃ ស ជាបណ្តោះអាសន្នហើយ ។
       សមត្ថកិច្ចខណ្ឌ ៧មករា បានឲ្យដឹងថា ក្រោយបើកការស៊ើបសួរ លោក សេង ហៀង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់លើឈ្មោះ យន ពិសិដ្ឋ ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ គ្រូបង្រៀន ទីលំនៅផ្ទះគ្មានលេខ ភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ពីបទ គំរាមកំហែងថានឹងសម្លាប់ យោងតាមមាត្រា ២៣៣នៃក្រមព្រហ្មទណ្ឌ។
     បើយោងតាមបទចោទប្រកាន់នេះ ជនដែលត្រូវចោទ អាចនឹងប្រឈមការផ្តន្ទាទោសដាក់គុក កំណត់រយៈពេល ពី៦ខែ ទៅ២ឆ្នាំ។
    បើតាមរបាយការណ៍សមត្ថកិច្ចវជនត្រូវចោទបានប្រើប្រាស់ បណ្តាញទំនាក់ទំនងសង្គម Facebook គំរាមសម្លាប់ជនរងគ្រោះឈ្មោះ សុន គីមសា ភេទ ប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិក មីក្រូហិរញ្ញវត្ថុ Active People ទីលំនៅផ្ទះលេខ ៣១ E0 ផ្លូវ ៥១ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ក្រោយកើតមានបញ្ហាសមត្ថកិច្ចជំនាញ ខណ្ឌ៧មករា បានឃាត់ខ្លួន ជនសង្ស័យកាលពីព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៨ ចំណុចផ្ទះលេខ៣១ ផ្លូវ២១៤ ភូមិ ៥ សង្កាត់ បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ បន្ទាប់ពីទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះ ដោយប្តឹងចោទប្រកាន់ថា ជនសង្ស័យ បានគំរាមសម្លាប់ តាមបណ្តាញសង្គម Facebook ហើយកសាងសំណុំរឿងបញ្ជូនមកតុលាការចាត់ការតាមនីតិវិធី ហើយមកដល់ពេលនេះ ក៏ត្រូវបានតុលាការសម្រេចឃុំខ្លួនតែម្តង៕

អត្ថបទដែលជាប់ទាក់ទង