ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ.ជ.ប ប្រកាសសេចក្តីសម្រេច សវនាការជំនុំជម្រះសំណុំរឿង យុទ្ធនាការម្រាមដៃស្អាត នៅខេត្តបាត់ដំបង

97

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨នេះ បានចេញសេចក្តីប្រកាសព័ត៌មាន អំពីសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាជំនុំជម្រះគ.ជ.ប លើសំណុំរឿងយុទ្ធនាការម្រាមដៃស្អាតលេខ០០១ នៅខេត្តបាត់ដំបង ដោយក្នុងនោះក្រុមប្រឹក្សាជំនុំជម្រះគ.ជ.ប បានសម្រេចតម្កល់ការផាកពិន័យ១០លានរៀល ទៅលើឈ្មោះ​ជា ជីវ ជាអតីតតំណាងរាស្រ្តបក្សប្រឆាំង ប៉ុន្តែបន្ធូរបន្ថយការផាកពិន័យចំពោះបុគ្គល២រូប និងលើកលែងការផាកពិន័យចំពោះបុគ្គល២រូបផ្សេងផងដែរ។

នៅព្រឹកថ្ងៃទី៨ខែសីហាឆ្នាំ២០១៨ ក្រុមប្រឹក្សាជំនុះជម្រះគ.ជ.ប បានបើកសវនាការជាសាធារណៈលើសំណុំរឿងលេខ០០១ ដោយមានមេធាវីដើមបណ្តឹងជំទាស់ មេធាវីចុងបណ្តឹងជំទាស់ ។សំណុំរឿងលេខ០០១ គឺពាក់ព័ន្ធនឹងយុទ្ធនាការម្រាមដៃស្អាតដែលគណៈកម្មការរៀបចំការបោះឆ្នោត ខេត្តបាត់ដំបង បានសម្រេចផាកពិន័យទៅលើបុគ្គលចំនួន៥នាក់ ក្នុងម្នាក់ៗ១០លានរៀល។

សេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប បានឱ្យដឹងថា បន្ទាប់ពីបញ្ចប់សវនាការនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨នេះ ក្រុមប្រឹក្សាជំនុំជម្រះគ.ជ.ប បានធ្វើការសម្រេច៖ តម្កល់សេចក្តីសម្រេចលេខ០០១ ចុះថ្ងៃទី២៦ខែកក្កដាឆ្នាំ២០១៨ របស់គណៈកម្មការរៀបចំការបោះឆ្នោតខេត្តបាត់ដំបង ដោយក្នុងនោះ តម្កល់ការផាកពិន័យចំនួន ១០លានរៀល ទៅលើ ឈ្មោះ ជា ជាវ ដែលជាអតីតតំណាងរាស្រ្ត របស់អតីតគណបក្សសង្រ្គោះជាតិ។ ២៖ផាកពិន័យ៥លានរៀល ក្នុងម្នាក់ៗ ទៅលើឈ្មោះ ថោង សារឿន និង ឈ្មោះ គ្រុយ គឹមសាំង។ ៣៖លើកលែងការផាកពិន័យចំពោះ ឈ្មោះ ម៉ាង ឈុន និងឈ្មោះ ពៅ តាំង ៕

ខាងក្រោមនេះជាសេចក្តីសម្រេចទាំងស្រុងរបស់គ.ជ.ប៖

អត្ថបទដែលជាប់ទាក់ទង