មេដឹកនាំនៅអឹរ៉ុប នាំគ្នាចត្តាឡឹស័កខ្លួនឯង បន្ទាប់ពីប្រធានាធិបតីបារាំងឆ្លងកូវីដ
ទីភ្នាក់ងារព័ត៌មានបរទេសផ្សាយថា បន្ទាប់តែពី លោកម៉ាក្រូន ប្រធានាធិបតីបារាំងរកឃើញថា បានឆ្លងជំងឹកូវីដមក បានផ្អើលដល់ក្រុមមេដឹកនាំនៅអឹរ៉ុប មន្រ្តីជាន់ខ្ពស់បារាំង និងមន្រ្តីជិតស្នឹទ្ធនាំគ្នាធ្វើចត្តាឡឹស័កដោយខ្លួនឯង ក្នុងនោះមានលោកPedro Sánchezនាយករដ្ឋមន្រ្តីអេស្ប៉ាញ លោកCharles Michelប្រធានសភាអឹរ៉ុប លោកAntónio Costaនាយករដ្ឋមន្រ្តីព័រទុយហ្គាល លោកJean Castexនាយករដ្ឋមន្រ្តីបារាំង លោកRichard Ferrandអ្នកនាំពាក្យសភាបារាំង ។ក្រៅពីនេះលោកAlexander De Crooនាយករដ្ឋមន្រ្តីបែលហ្សិច លោកXavier Bettelនាយករដ្ឋមន្រ្តីលុចហ្សំប៊ួរ ក៏ធ្វើចត្តាឡឹស័កខ្លួនឯងដែរ ព្រោះសុទ្ធតែបានទំនាក់ទំនង ជាមួយលោកប្រធានាធិបតីបារាំង។
គួរបញ្ជាក់ដែរថាលោកប្រធានាធិបតី បារាំងម៉ាក្រូន កាលពីថ្ងៃទី១០និង១១ធ្នូ បានធ្វើដំណើរ ទៅទីក្រុងប្រ៊ុយស៊ែល ដើម្បីចូលរួមប្រជុំជាមួយ មេដឹកនាំអឹរ៉ុបដែលរៀបចំដោយសភាអឹរ៉ុប៕