ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឡានបុកឡានពេលយប់ សន្លប់ធំម្នាក់នៅសំរោងធំ

134

កណ្ដាល៖លោកព្រុំ សំណាង អធិការប៉ូលិសស្រុកកៀនស្វាយបានអោយដឹងនៅព្រឹកថ្ងៃទី១៨ខែធ្នូនេះថាដោយស្តីពី:ករណីគ្រោះថ្នាក់ចរាចរណ៏ផ្លូវគោក រថយន្តនឹងរថយន្តបុកពីក្រោយរថយន្តឈប់បណ្តាលអោយរបួសធ្ងន់មនុស្សម្នាក់និងរថយន្តខូចខាត០២ គ្រឿង

  លោកអធិការបន្តទៀតថាករណីគ្រោះថ្នាក់ចរាចរណ៍នេះគឺកើតឡើងនៅម៉ោងទាបភ្លឺនាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០នេះ

នៅ លើកំណាត់ផ្លូវជាតិលេខ១ ចំនុចភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

  លោកអធិការបន្តទៀតថាកាលពីម៉ោង ៩យប់ថ្ងៃទី១៧ ខែ ធ្នូ ឆ្នាំ២០២០ មានរថយន្តម៉ាក់TOYOTA COROLA ពណ៍ទឹកប្រាក់ ប្រភេទទេសចរណ៍  ពាក់ស្លាកលេខ ភ្នំពេញ 2X-4855 បើកបរដោយឈ្មោះ យិន សុត ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិណ្តាល ឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង បើកចេញមកពីរោងចក្រ សួនឧស្សហកម្មសំរោងធំ ស្ថិតនៅភូមិព្រែកត្រែង ឃុំសំរោងធំ ស្រុកៀនស្វាយ បើកឡើងទៅភ្នំពេញ ។ ពេលបើកមកដល់ ភូមិព្រែកតាកែវ ឃុំសំរោងធំ ដោយស្រវឹងស្រាបានឈប់ចតនៅលើជាយផ្លូវជាតិលេខ១ (ពីអ្នកលឿងទៅភ្នំពេញ)។លុះដល់វេលាម៉ោងថ្ងៃខែឆ្នាំកើតហេតុខាងលើមានរថយន្តមួយគ្រឿងម៉ាកHYUNDAI ពណ៍ស ប្រភេទដឹកទំនិញធុនធំ ពាក់ផ្លាកលេខភ្នំពេញ3D-4927បើកដោយមិនស្គាល់អត្តសញ្ញាញ(រត់គេចខ្លួនមុនពេលសមត្តកិច្ចចុះមកដល់ចំណុចកើតហេតុ)ដែលបើកមកពីអ្នកលឿងទៅភ្នំពេញ បានបុកពីក្រោយរថយន្តដែលឈប់នៅលើជាយផ្លូវនោះបណ្តាល អោយរថយន្តម៉ាកTOYOTA COROLA ខូចខាតផ្នែកខាងក្រោយចំហៀងខាងឆ្វេង និងរបួសធ្ងន់អ្នកបើករថយន្តឈ្មោះយិន សុត (អ្នកបើកនេះដើរចេញពីរថយន្ត)បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យភ្នំពេញ។ចំណែករថយន្តម៉ាកHYUONDAI ខូចស្រាល បានឈប់ចតហើយអ្នកបើកបររត់គេចខ្លួនបាត់។ រថយន្តទាំង០២គ្រឿង បានយកមករក្សាទុកនៅអធិការដ្ឋានស្រុកកៀនស្វាយនិងបន្តតាមនីតិវិធី។

តាមសន្និដ្ឋាន៖អ្នកបើកបររថយន្តម៉ាក TOYOTA COROLLA ឈ្មោះ យិន សុត ឈប់នៅលើជាយផ្លូវមិនមានសញ្ញា ឬដាក់ភ្លើងសញ្ញា បង្ហាញដល់អ្នកប្រើប្រាស់ផ្លូវ ហើយអ្នកបើកបរស្រវឹងដើរចុះឡើងមិនភ្លើងបំភ្លឺនៅពេលយប់ងងឹត។

អ្នកបើកបររថយន្តម៉ាកHYUNDAI ធ្វេសប្រហែស មិនបានពិនិត្យស្ថានភាពផ្លូវខាងមុខមានឧបសគ្គ៕

 

អត្ថបទដែលជាប់ទាក់ទង